ព័ត៌មានទាន់ហេតុការណ៍៖

រវល់តែចុចទូរស័ព្ឋបើករថយន្តកាមរីបាឡែនទៅបុកឃឿនរង្វល់មូលព្រហ្មមុខបួននៅជ្រោយចង្វាបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកាមរីបាឡែនក្នុងល្បឿនលឿន ហើយរវល់តែចុចទូរស័ព្ឋភ្លេចមើលមុខ ក៏ជ្រុលចង្កូតទៅបុកឃឿនរង្វល់មូលព្រហ្មមុខបួននៅជ្រោយចង្វារត្រើយខាងកើត បណ្ដាលឲ្យរងការខូចខាតទាំងរថយន្តបង្កនិងឃឿនរង្វង់មូល។

ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ជ្រោយចង្វាត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើតាមសម្ដីម្ចាស់រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តមកពីម្ដុំអូទែលសុខា ទិសដៅពីត្បួងមកជើង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ដោយសារតែរូបគាត់រវល់តែចុចទូរស័ព្ឋភ្លេចមើលមុខ ក៏ជ្រុលចង្កូតទៅបុក រង្វល់មូលព្រហ្មមុខបួននៅជ្រោយចង្វារត្រើយខាងកើត បណ្ដាលឲ្យឃឿនរង្វង់មូលចំនួន៣កង់ រួមទាំងបុកកិនដើមផ្កាមួយដើមថែមទៀត បណ្ដាលឲ្យរងការខូចខាត ។ដោយឡែក រថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេងត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ទាន់ពេលវេលា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញចុះវាស់វែង និងរថយន្តបង្កនិងម្ចាស់ ទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ព្រែកជ័យ

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖