ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយ បានឆាបឆេះតូបលក់ដូរមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្តត់ទាំងយប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយសាលាព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបងប្អូនប្រជាលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនោះ ស្រាប់តែឃើញមានភ្លើងកំពុងឆាបឆេះតូបលក់ដូបង្កជាអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅ ទើបរាយការណ៍ប្រាប់សម្ថកិច្ចឲ្យចុះមកអន្តរាគមន៍ភ្លាមៗ ។
ក្រោយមកគេសង្កេតឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដូនពេញចំនួន១គ្រឿងមកបាញ់ពន្លត់ហើយអគ្គីភ័យក៏បានរលត់ទៅវិញ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការឆេះតូបខាងលើនេះជំហានដំបូងសន្និដ្ឋានថាមកពីទុស្សេខ្សែភ្លើង។ ចំណែកនៃការខូចខាតនោះសម្ភារនៅខាងក្នុងមានដូចជាតុងកៅអី និងចានឆ្នាំងដែលម្ចាស់ចាក់សោទុកចោលសម្រាប់លក់តែពេលពរឹកតែប៉ុណ្ណោះ ៕ ព្រែកជ័យ