ខេត្តពោធិ៍សាត់៖ អតីតអនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ខណៈអតីតប្រធានសាលាដំបូងខេត្តពោធិ៍សាត់បានចូលនិវត្តន៍ ក្រោមវត្តមាន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត ដោយអញ្ជើញចូលរួមពីមន្រ្តីរាជការស្ថាប័នអង្កភាពនានាជុំវិញខេត្តពោធិ៍សាត់ផងដែរ ។
ពិធីនេះ ប្រារព្ធឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ពិធីប្រកាសខាងលើ ខណៈដែលលោក ថោង អុល អតីតប្រធានសាលាដំបូងខេត្តពោធិ៍សាត់បានចូលនិវត្តន៍ ដូច្នេះហើយត្រូវប្រកាសតែងតាំង និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ លោក អ៊ិត សម្ភស្ស អតីតអនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជាប្រធានសាលាដំបូងខេត្តពោធិ៍សាត់ ។
ពិធីខាងលើ ក្រោមវត្តមានលោក ហុី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មន្រ្តីរាជការតាមបណ្ដាមន្ទីរនានា ស្ថាប័នអង្កភាពពាក់ព័ន្ធជាច្រើនទៀតក៏ចូលរួមយ៉ាងច្រើនកោះករផងដែរ ៕ ប៉ឹម ពិន