ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៦ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ មានករណីលង់ទឹក បណ្ដាលមកពីបុរសវ័យចំណាស់ម្នាក់មុជទឹកដាក់លប ជង់នឹងបង្គោល ក្នុងទឹកស្លាប់១រំពេចនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខចូលព្រែកឆ្កោកស្ថិតនៅ ភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះទូច ឆែមភេទ ប្រុសអាយុ៧៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុគាត់បានចុះទៅដាក់លប រកស្រីដូចសព្វមួយដង ស្រាប់តែមកដល់ពេលកើតហេតុៗគាត់វិលមុខ ក៏បានហែលទៅបុកនឹងបង្គោលដែលគាត់បានបោះ ចំសៀតការរហូតលង់ស្លាប់តែម្ដង ដោយពុំអ្នកណាបានដឹង និងជួយទាន់ពេលវេលានោះទេ។
ក្រោយមកសមត្ថកិច្ចបានធ្វើកុសល្យវិច័យ សន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកមែន ទើបប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី