ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុប​ឪពុកជ្រុលទៅបុករថយន្តស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងខណៈជិះម៉ូតូឌុបឪពុកពីក្រោយ ហើយមកដល់ផ្លូវកោងជ្រុលទៅបុករថយន្ត។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចស្ពានអូរដា ស្ថិតក្នុងភូមិអូរដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តពង់ចាម។

លោកវរសេនីយ៍ កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងម៉ូតូម៉ាកហុងដា125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម 1I.9972 បើកបរដោយ ឈ្មោះ ថេង វាសនា ភេទប្រុស អាយុ 30ឆ្នាំ មានទីលំនៅភូមិកោះប៉ែន(ខ)ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្ត កំពង់ចាម(ស្លាប់) បានឌុបឪពុកបង្កើតពីក្រោយ បើកពីកើតមកលិច ហើយបានបុកជាមួយរថយន្ដ ម៉ាកហ៊ីយានដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A.5345 អ្នកបើកបរមិនស្គាល់ឈ្មោះ(គេចខ្លួនបាត់) ដែលបើកក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

លោកបន្តថា ករណីនេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់មនុស្សម្នាក់ ខូចខាតម៉ូតូ១គ្រឿង រថយន្ដ១គ្រឿង។

មូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿននៅកន្លែងផ្លូវកោង ៕ វណ្ណៈ

unnamed unnamed (1) unnamed (2)


ចែករំលែក៖