ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោយ ២៣:០០ នាទី កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ ចរាចរណ៎ផ្លូវគោក របស់អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ពីបទប៉ុន ប៉ងលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យ៖
១-ឈ្មោះ បៀន ទ្រី ហៅ ទ្រី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ឌ ស្នាក់នៅផ្ទះ លេខ៦០ ផ្លូវលេខ១៨៦ហ្សេត សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ឆាយ បូផាន់ ហៅ ផាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ពោតស្ងោរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣-ឈ្មោះ សរ ឡៃហ៊ាង ហៅ ភ័ក្រ្ត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅស្រុ កភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៤-ឈ្មោះ សុខ មានវិបុល ហៅ វិន ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ លេខ១១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ភ្នំពេញ ។
វត្ថុតាងដែលបានចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី 2007 ពាក់ស្លាកលេខភ្នំពេញ 1AJ-9933 មានលេខ តួ និងលេខម៉ាស៊ីន 8205946 ។ សោរសម្រាប់ដោះម៉ូតូ ចំនួន០៨ ( សោមាត់០៧ និង សោរទីប ០១មានគ្រាប់០៣ ) ។ ដង្កាប់ចំនួន ០៧ -ទូរណឹវ៉ីស ចំនូន ១៣ដើម មានគ្រាប់ចំនួន ០៨គ្រាប់ ដែកសម្រាប់កាច់កម៉ូតូ០១ ,លួសសម្រាប់ឆ្កឹះសោរម៉ូតូ ចំនួន ។ ក្បាល និងបំពង់ហ្គាស ចំនួន០១ , កូនកន្រ្តៃ ចំនួន០១ ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ០១ និងបំពង់កែវ សម្រាប់ជក់គ្រឿងញៀន ចំនួន០២ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង និងថ្ងៃខែឆ្នាំខាងលើ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក នៅចំណុចផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃើញជនសង្ស័យទាំង០៤នាក់ ខាងលើ ជិះម៉ូតូឆ្លងកាត់ យើងបានហៅឈប់ធ្វើការត្រួត ពិនិត្យ ឃើញម៉ូតូមានកែច្នៃស្លាកលេខ និងឧបកណ៍ខាងលើ ក៌បានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ តែម្តង ។
ក្រោមកិច្ចសម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ឱ្យយបញ្ជូនជនសង្ស័យឈ្មោះ សុខ មានវិបុល ហៅ វិន (ជាអនិតិជន )ប្រគល់ឲ្យយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការគ្រប់គ្រង ចំណែកជនសង្ស័យ៣នាក់ទៀត ឃាត់ខ្លួនធ្វើការសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ ការតាមផ្លូវច្បាប់ ៕ស តារា