ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា៖ នៅវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ មានករណីហិង្សាកើតឡើង បង្កដោយជនសង្សយ័ឈ្មោះ សេង វ៉ាងស៊ីន ហៅវូច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករនេសាទ ស្នាក់នៅតាមទូក បានប្រើប្រាស់កូនកាំបិតដងឈើចាក់ទៅលើជនរងគ្រោះឈ្មោះ នាក់ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ ស្នាក់នៅតាមទូក ។
ជនសង្ស័យចាក់ជនរងគ្រោះត្រូវចំក្បាលពីក្រោយចំនួន២កន្លែងរងរបួសមធ្យម មូលហេតុទំនាស់ពាក្យសំដីក្នុងពេលផឹកស៊ី ។
វត្ថុតាងចាប់បានកូនកាំបិតបាក់ចុង ដងឈើ២ អាវុធធ្វើសកម្មភាព ។
ជនសង្ស័យខាងលើសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕ ឆ្លាម សមុទ្រ