ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់១ ឃាត់ខ្លួនក្មេងទំនើង៤នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅចំរោងបុណ្រភូមិក្រុម១០ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់១ បានចុះបង្ក្រាបក្រុមមនុស្សទំនើងមានគ្នាចំនួន៤នាក់ ។

ជនសង្ស័យ ឈ្មោះ កែវ ធាភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្នោះ អ៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះឡាយ ឆែ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ រិន ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់៤ (ក្នុងការដ្ឋាន) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមបក្ខពួកទំនើងទាំង៤នាក់នេះ ផឹកស្រាស្រវឹង ហើយប្រើហិង្សាព្រួតគ្នាវាយកម្ទេចម៉ូតូជនរងគ្រោះ ដែលជិះតាមផ្លូវកាត់ពីមុខផ្ទះពួកទំនើងនេះ ហើយបានធ្វើសកម្មភាពយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះ រួចជនរងគ្រោះរត់គេចខ្លួន តែពួកទំនើងនេះបាននាំគ្នាវាយកម្ទេចម៉ូតូជនរងគ្រោះ ហើយអូសម៉ូតូនោះមកដាក់ពីមុខផ្ទះរបស់ពួកទំនើងរួចវាយកម្ទេចម៉ូតូតែម្តង ។

ភ្លាមនោះ កម្លាំងប៉ុស្តស្តិ៍នគរបាលរដ្ឋបាលសង្កាត់១ ចុះទៅបង្ក្រាបមុខសញ្ញាទាំង៤នាក់ រួមទាំងវត្ថុតាងមួយចំនួន និងបញ្ជូនមុខសញ្ញានោះ ទៅអធិការដ្ឋានក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

ase (6) ase ase (1) ase (2) ase (3) ase (4) ase (5)


ចែករំលែក៖