ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដូង១គ្រឿងបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដីសង្ស័យអ្នកបើកបរស្រវឹង

ចែករំលែក៖

 
ភ្នំពេញ៖ រថយន្តដឹកដូង១គ្រឿង បានបោះពួយយ៉ាងលឿនទៅបុកនឹងបង្កោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដី ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សង្ស័យអ្នកបើកបរស្រវឹងបណ្តាលអោយអ្នកបើកបររងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីព្រឹកព្រលឹមថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខហាងខារាអូខេអឹមភឺរៀល ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីអ្នកលក់ប្រហិតពីរនាក់ប្ដីប្រពន្ធ ដែលធ្វើដំណើរពីក្រោយរថយន្តបង្កបានឲ្យដឹងថា មុនពេលកើតហេតុគា ត់ឃើញរថយន្តកូរ៉េ៥តោនមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3B 0108 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះបើកតាមផ្លូវខាងលើក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើបានរេចង្កូតមកខាងស្ដាំជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលខ្សែភ្លើងបាក់អស់ពីរដើម ហើយមិនត្រឹមតែប៉ុណ្ណោះបង្កអោយខូចខាតជញ្ជាំងផ្ទះ និងស្លាកយីហោហាងខារាអូខេអឹមភឺរៀលថែមទៀតផង ហើយចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង រីឯអ្នកបើកបររថយន្តវិញ រងគ្រោះថ្នាក់បែកក្បាល ហើយបានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ ។

ក្រោយកើតហេតុគេឃើញមានអ្នកដំណើររត់មករើសដូង ដែលធ្លាក់ចេញពីរថយន្តបង្កនោះយកទៅម្នាក់មួយ ឬពីរផ្លែដើម្បីយកទៅពិសា មួយសន្ទុះក្រោយមកសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខបានចុះមកដល់ចំណុចកើតហេតុ ហើយបានប្រគល់រថយន្តបង្កអោយទៅខាងចរាចរណ៍រាជធានីភ្នំពេញវាស់វែង និងអូសរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោលរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

se (4) se se (1) se (2) se (3)


ចែករំលែក៖