ព័ត៌មានទាន់ហេតុការណ៍៖

ស៊ូ ដាណេ ទៅច្រៀងរាំនៅបារាំង និងបន្តបង្ហាត់របាំបុរាណដល់ខ្មែរនៅកាណាដា

ចែករំលែក៖

ភ្នំពេញ៖ តារាសិល្បៈពហុជំនាញកញ្ញា ស៊ូ ដាណេ បានចាកចេញពីកម្ពុជាទៅច្រៀងរាំនៅលើទឹកដី នៃប្រទេសបារាំងកាលពីរាត្រីថ្ងៃទី១៣ ខែមីនានេះ ជាមួយនឹងតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ស៊ុន ស្រីពេជ្រ និងលោកជិន វឌ្ឍនា ។ ក្រៅពីការច្រៀងរាំ នាងក៏គ្រោងនឹងបន្តដំណើរទៅកាន់ទឹកដី នៃប្រទេសកាណាដាប្រយោជន៍ជួយបង្ហាត់បង្រៀនដល់កូនខ្មែរនៅទីនោះ ឲ្យចេះពីក្បាច់រាំរបាំបុរាណខ្មែរឲ្យបានត្រឹមត្រូវ ។

បញ្ជាក់ប្រាប់អ្នកយកព័ត៌មានពីព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ តារាចម្រៀង ស៊ូ ដាណេ ដែលប្រឹងប្រែងតស៊ូក្នុងវិស័យសិល្បៈរហូតមានពន្លឺល្អបានប្រាប់ថា នាងនិងកញ្ញាសុន ស្រីពេជ្រ លោកជិន វឌ្ឍនា ចេញទៅបារាំង១ខែកន្លះ ដោយយើងច្រៀងសម្តែងរហូតទាល់តែផុតបុណ្យឆ្នាំខ្មែរ ដោយគោលដៅទៅសម្តែងបុណ្យចូលឆ្នាំផងដែរ។ រយៈពេលមួយខែកន្លះ នាងនិងក្រុមការងារមានបទចម្រៀងជាច្រើនចែកជូនបងប្អូនខ្មែរនៅទីនោះកម្សាន្តព្រមទាំងឈុតឆាកសម្តែងសាច់រឿងខ្លះទៀតដែរ។

នាងថា កម្មវិធីផ្សព្វផ្សាយស្តីពីពេលវេលាទៅសម្តែងនៅបារាំងខាងអ្នករៀបចំគេបានប្រូមូតកម្មវិធីរួចរាល់អស់ ហើយថែមទាំងឆ្លងដល់ប្រទេសអាឡឺម៉ង់សម្តែងដែរហើយនិងប្រទេសក្បែរនោះទៀតផង ។ តារាត្រូវប៉ាន់នៅក្រៅស្រុកនេះថ្លែងថា សម្រាប់នាងសម្តែង១ ខែកន្លះ ចប់មានស្ពនសឺរមួយទៀត នៅប្រទេសកាណាដាបានផ្តល់ទំនុកចិត្តដល់ទៅ៩០ភាគរយឲ្យនាងបានសម្តែងនៅទីនោះដែលនាងមានជំនឿថា ពិតជាមានសញ្ញាល្អចំពោញប្រទេសកាណាដា ។

តាមអ្វីដែលនាងបានដឹងនៅកាណាដាមានគោលដៅចម្បងគឺបង្ហាត់ក្មេងៗនៅទីនោះ ឲ្យចេះរាំរបាំខ្មែរយើងដូចជាជូនពររបាំនារីជាជួរ និងរបាំខ្មែរជាច្រើនទៀត ដែលនាងមិនចង់ឲ្យរាំ ចេះតែបានមិនមានភាពទន់ភ្លន់ គ្រាដែលបងប្អូននៅទីនោះនៅតែរក្សាតម្លៃសិល្បៈខ្មែរជាដរាប ។ ក្រៅពីបង្ហាត់របាំនាង ក៏សម្តែងច្រៀងរាំដូចប្រទេសបារាំងដែរ ។

គួរបញ្ជាក់ដែរថា កញ្ញា ស៊ូ ដាណេ ក្រៅពីចេះច្រៀង និងមានសំឡេងស្រដៀងអ្នកចម្រៀងប៉ែន រ៉ន នាង ក៍ជាសិល្បការិនីផ្នែកបុរាណចេះសម្តែងល្ខោនយីកេសម្តែងតាមសាច់រឿងខ្មែរពីមុនចេះស្មូត្រចេះច្រៀងបទប្រពៃណីបានយ៉ាងជំនាញរហូតអ្នកនៅក្រៅប្រទេសចង់បាននាងទៅសម្តែងជាបន្តបន្ទាប់។ប្លែកពីតារាសិល្បៈមួយចំនួនដាណេទៅក្រៅម្តងៗហោចណាស់៦ខែ ដោយកាក់កបមិនតិចនោះទេ ។ នាងធ្លាប់ចេញទៅអាមេរិកអូស្ត្រាលី និងបារាំង និងគម្រោងចុងក្រោយប្រទេសកាណាដាដោយរំពឹងថា នឹងបានវីសាតាមបំណង និងការគ្រោងទុក៕ វឌ្ឍនា

IMG_6000 IMG_5977 IMG_5978 IMG_5982 IMG_5987 IMG_5988 IMG_5991


ចែករំលែក៖