ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កម៉ូតូដឹកឥវ៉ាន់លើសទម្ងន់ ពេលធ្លាក់ជង្ហុកក៏ក្រឡាប់ផ្អៀងប៉ះរថយន្តឡិចស៊ីស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តឡិចស៊ីស RX300 ក្នុងទិសដៅបញ្ច្រាសគ្នា ជាមួយម៉ូតូរ៉ឺម៉កម៉ូតូបើកធ្លាក់ជង្ហុកបណ្តាលឲ្យក្រឡាប់មកប៉ះជាមួយរថយន្តឡិចស៊ីស ក្រពីតទ្វារមួយចំហៀង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខហាងអូឡាំពិកស៊ុបភើម៉ាត តាមបណ្ដោយផ្លូវលេខ២០៥ កែងផ្លូវលេខ៣៥៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ មានរថយន្តរងគ្រោះ១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2K-6758 បានបើកបរតាមបណ្ដោយផ្លូវលេខ២០៥ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរ៉ឺម៉កម៉ូតូ១គ្រឿង បានដឹកឥវ៉ាន់សំពីងសំពោងពេញរ៉ឺម៉ក និងលើសទម្ងន់ បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ហើយបានបើកធ្លាក់ជង្ហុកបណ្ដាលឲ្យផ្អៀងមកប៉ះជាមួយនឹងទ្វារថយន្តឡិចស៊ីសបណ្ដាលឲ្យក្រពិតទ្វារថយន្តមួយចំហៀង រួចហើយរ៉ឺម៉កម៉ូតូក៏បានក្រឡាប់ផ្អៀងជើងឡើងលើផងដែរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។

ក្រោយពេលកើតហេតុ ភាគីខាងរ៉ឺម៉កម៉ូតូបានមកសម្របសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះ និងសុំសងថ្លៃខូចខាតទៅលើម្ចាស់រថយន្តរងគ្រោះចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយមិនចង់រំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕ ភារ៉ា ដង្កោ

IMG_2220 IMG_2202 IMG_2208 IMG_2211 IMG_2216


ចែករំលែក៖