ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលនាយកដ្ឋានអន្តោប្រវេសន៍និងនគរបាលប៉ុស្ដិ៍ចោមចៅចុះឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា២៦នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតអនុវត្តនីតិវិធីនៃអគ្គនាយដ្ឋាន អន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តម សេនីយ៍ ទោ អ៊ុក ហៃសីឡា ប្រធាននាយក ដ្ឋានសហការជាមួយកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយនគរបាលប៉ុស្ដិ៍ ចោមចៅ និងក្រោមការសម្របសម្រួល ដោយលោកសៀងសុខព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញបានចុះទៅឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួន ២៦នាក់ដែលស្នាក់នៅដោយខុសច្បាប់ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី វេលាម៉ោង១១ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ។

ការឃាត់ខ្លួនជនអន្តោប្រវេសន៍ខុស ច្បាប់ខាងលើក្រោយពេលកម្លាំងស្រាវជ្រាវនិងស៊ើបអង្កេត ហើយទទួលបានព័ត៌មានជាក់លាក់ពីប្រភពនិងការចូលមកស្នាក់ នៅដោយខុសច្បាប់របស់ជនទាំងនោះទើប ឃាត់ខ្លួនបានពួកគេហើយត្រូវបានបញ្ជូនទៅសាកសួរនៅអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ដែលមានទីតាំងស្ថិតនៅតាម បណ្ដោយមហាវិថីសហព័ន្ធរុស្សុីមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភូមិក្បាលដំរី សង្កាត់កាកាប ដើម្បីចាត់ការតាមច្បាប់ ។

មន្រ្តីនគរបាលខាងលើបានឲ្យដឹងថា ជនបរទេសស្បែកខ្មៅទាំង២៦នាក់ ដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នា ពេលនេះគឺជាជានជាតិនីហ្សេរីយ៉ា ដែល ពួកគេបានលួចឆ្លងដែន ចូលមកស្នាក់ នៅនិងធ្វើការងារ ដោយខុសច្បាប់នៅក្នុងទីតាំងខាងលើនោះមួយរយៈពេលមក ហើយ ដែលអ្នកខ្លះមានលិខិតឆ្លងដែន ប៉ុន្តែគ្មានសៀវភៅការងារ ។

ចំណែកខ្លះទៀតអត់ទាំងលិខិតឆ្លងដែន និងអត់ទាំងសៀវភៅការងារទៀតផង ។ ដូច្នេះ ពួកគេសុទ្ធតែខុសច្បាប់ទាំងអស់ ។ ក្នុង ចំណោមជនដែលឃាត់ខ្លួនទាំង២៦នាក់ នោះសុទ្ធតែជាបុរស ហើយក៏មិនទាន់ដឹងថាពួកគេស្នាក់នៅធ្វើការងារអ្វីឡើយ រង់ ចាំសាកសួរសិន ។ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមច្បាប់អន្តោប្រវេសន៍ដែលត្រូវចាត់បញ្ជូនឲ្យត្រឡប់ទៅប្រទសកំណើតរបស់ពួកគេវិញ ៕ សុខាសែនជ័យ

2


ចែករំលែក៖