ខេត្តត្បូងឃ្មំុ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្របង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀន ។
ប្រតិបត្តការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិរោងគោ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោក ឡុង សារិន អធិការរងស្រុកត្បូងឃ្មំុបានឲ្យដឹងថា ជនសង្ស័យទី1-ឈ្មោះ ស្មាន អេលភេទ ប្រុសអាយុ25ឆ្នាំ ជនជាតិខ្មែរ អិស្លាម នៅភូមិរោងគោ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ត្រួតពិនិត្យឆេកឆេរដកហូតបានម្សៅក្រាបពណ៌សចំនួន9កញ្ចប់ (តូចចំនួន08កញ្ចប់ធំ01កញ្ចប់) និងប្រាក់រៀលប្រភេទប្រាំពាន់រៀលចំនួន07សន្លឹក (ប្រាក់ញុះញង់) ទី2-ឈ្មោះសុក ខា ភេទប្រុស អាយុ27ឆ្នាំ ជាតខ្មែរ នៅភូមិអូរពី ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ត្រួតពិនិត្យដកហូតបានម្សៅក្រាមព៌ណសចំនួន01កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ង័យទាំងពីរនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ៕ វណ្ណះ