ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបសិប្បកម្មកែច្នៃឈើគ្មានច្បាប់មួយកន្លែងក្នុងឃុំក្បាលទឹក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង មានមន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខត្ត សង្កាត់រដ្ឋបាលព្រៃឈើខ្សែតដំរី-ស កម្លាំងសមត្ថកិច្ចដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ឆ្នាំង ប៉ុស្តិ៍រដ្ឋបាលឃុំក្បាលទឹក សហការចុះធ្វើការបង្ក្រាប។ ការបង្ក្រាបទីតាំងសិប្បកម្មខាងលើនេះ ធ្វើឡើងនៅភូមិតាំងស្យា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះបានអោយដឹងថា ការចុះបង្ក្រាបទីតាំងសិប្បកម្មខាងលើនេះដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត និង មានការសម្របសម្រួលផ្នែកច្បាប់ពី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ។

ក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ចរឹបអូស បាន ម៉ាស៊ីនយ៉ាងដុង ១៦សេះ១ គ្រឿង , ឈើសុក្រម ១០ ដុំ,គ្រាក់ធ្នុង ៤៥ ដុំ បច្ចុប្បន្នត្រូវបានដឹកជញ្ជូនមករក្សាទុកនៅស្នាក់ការដែនជំរក សត្វព្រៃភ្នំឱរ៉ាល់ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ចន្ថា

ae (3) ae ae (1) ae (2)


ចែករំលែក៖