ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្រេចចិត្តយកក្រមាចងកសម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះ ព្រោះតែតួចចិត្តនឹងវាសនារបស់ខ្លួនដែលគ្មានលុយសម្រាប់ព្យាបាលជំងឺ ។ ករណីនេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចកបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ អែម វែង អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ក្រុមគ្រួសារ បានបា្រប់ថា មិនដឹងថា ឈ្មោះអែម វែងនេះ បានចងកសម្លាប់ខ្លួនតាំងពីពេលណានោះទេ ហើយឃើញនៅផ្ទះសព្វដង នៅក្រោមផ្ទះមានបើកភ្លើង ប៉ុន្តែពេលនេះ មានសភាពងងឹតឈឹង ក៍នាំគ្នាចូលទៅក្រោមផ្ទះ ក៍ប្រទះឃើញបុរសរូបនេះបានចងក សម្លាប់ខ្លួនបាត់ទៅហើយ ឃើញដូចនេះ ក៏នាំគ្នារាយការណ៍មកសមត្ថកិច្ចតែម្តងដើម្បីពិនិត្យសាកសព ។ កាលពីប៉ុន្មានថ្ងៃមុន ឃើញឈ្មោះអែម វែង មុខស្រងួតស្រងាត់ និងបាននិយាយថា រូបគេមិនចង់រស់នោះទេ ធុញថប់នឹងជំងឺរាល់ថ្ងៃនេះខ្លាំងណាស់ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យសាកសព បានសន្និដ្ឋានថា បុរសរូបនេះ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយសារតែតួចចិត្តអត់លុយមើលជំងឺប្រចាំកាយ និងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារធ្វើបុណ្យតែម្តង ៕ ចន្ថា