ព័ត៌មានទាន់ហេតុការណ៍៖

លោក​ អូស្មាន​ ហាស្សាន់៖ សហគមន៍ខ្មែរឥស្លាមកំពុងអភិវឌ្ឍន៍ ខ្លួនយ៉ាងឆាប់រហ័ស​ ក្រោមការដឹកនាំរ​បស់សម្តេចតេជោ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោក អូស្មាន ហាស្សាន់បានបញ្ជាក់ថា៖ ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ក្រោមការ ដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបយើងមានឱកាសធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។ ហេដ្ឋារចនាសម្ព័ន្ធ កំពុងរីកដុះដាលយ៉ាងឆាប់រហ័ស ប្រពន្ធគមនាគមន៍ កាន់តែស្អាត និងអាចធ្វើដំណើរ ដឹកជញ្ជូនបានកាន់ងាយស្រួល ។ ទន្ទឹមនឹងនេះ សហគមន៍ខ្មែរឥស្លាមក៏បាននឹងកំពុងអភិវឌ្ឍន៏ ខ្លួនយ៉ាងឆាប់រហ័សផងដែរ ដែលយើងអាចមើលឃើញច្បាស់ ពីជីវភាពបងប្អូនឥស្លាមកាន់តែមានភាពធូរធារ ហើយសំណង់អាគារ សាលារៀន និង ស៊ូរ៉ាវ វិហារឥស្លាមដ៏ស្រស់ស្កឹមស្កៃ និងស្រស់ស្អាត មាននៅស្ទើគ្រប់ភូមិឥស្លាម ទូទាំងប្រទេស។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះ ក្នុងឱកាស ដែលលោក និង សហការី អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅភូមិស្វាយឃ្លាំង ឃុំព្រែក ចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ នៅចំពោះ មុខថ្នាក់ដឹកនាំឥស្លាម បងប្អូនប្រជាពលរដ្ឋ និង យុវជន ជាច្រើនរយនាក់ ដែលភាគច្រើនជាគ្រូបង្រៀនខ្មែរឥស្លាម។ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ បានផ្តល់ និងអនុគ្រោះ សព្វបែបយ៉ាង ជូនដល់សហគមន៍ខ្មែរឥស្លាម ដែលមិនអាចកាត់ថ្កៃបាន ។ ទាំងនេះ គឺជាគុណូបការ: ដែល មិនត្រូវមើលរំលង ហើយយើងត្រូវតែតបស្នងសងគុណ ដោយធ្វើការគាំទ្រចំពោះរាជរដ្ឋាភិបាលវិញ។ លោក បាន ផ្តាំផ្ញើ ឲ្យបងប្អូនសាសនិកឥស្លាមសហការ សាមគ្គីគ្នាជាបងប្អូនតែមួយ ចៀសវាងការបែកបាក់គ្នា ដើម្បីចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល ប្រកប ដោយសុខសន្តិភាព ៕ សំរិត

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed


ចែករំលែក៖