ព័ត៌មានទាន់ហេតុការណ៍៖

គាស់ផ្ទះយកគ្រឿងអលង្ការថ្លៃជាង៣ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា កាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើល មួយបានកើតឡើងនៅគ្រាដែលផ្ទះប្រជា ពលរដ្ឋមួយកន្លែងត្រូវចោរគាស់យកគ្រឿង អលង្ការសរុបជាប្រាក់ប្រមាណ៣ម៉ឺនដុល្លារ។

ករណីចោរគាស់ផ្ទះយកទ្រព្យសម្បត្តិ ពលរដ្ឋអស់ជាង៣ម៉ឺនដុល្លារនេះបានកើតឡើងនៅចំណុចវីឡាភ្លោះលេខ៤៧ ផ្លូវ លេខ១A ក្នុងបុរីពិភពថ្មី ភូមិចុងថ្នល់ខាង កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ម៉េង វ៉ាន់លី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់គ្រឿង អលង្ការនៅផ្សាររតនាផ្លាហ្សា ស្នាក់នៅ វីឡាភ្លោះលេខ៤៧ ផ្លូវលេខ១A ក្នុងបុរីពិភព ថ្មីភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ មានស្រុកកំណើតនៅភូមិដាស់ ស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ ត្រាច ខេត្តកំពត ។

ase

តាមសម្តីម្ចាស់ផ្ទះខាងលើបានប្រាប់ថា មុនពេលកើតហេតុគាត់បានចេញពីផ្ទះ យកឯកសារទៅដាក់នៅសាលាខណ្ឌទួល គោក ក្រោយមកគាត់បានជិះរ៉ឺម៉កម៉ូតូ ត្រឡប់មកផ្ទះវិញ។ ខណៈមកដល់មុខផ្ទះ ឱនចាក់សោរបងស្រាប់តែឃើញជនបរទេស ២នាក់លោតផ្លោះរបងចេញពីផ្ទះគាត់ទៅផ្ទះម្ខាងទៀត។ ពេលនោះគាត់ស្មានតែ សមត្ថកិច្ចដេញចាប់ជនបរទេស ហើយគាត់ ក៏ចូលដល់ក្នុងផ្ទះស្រាប់តែឃើញចម្រឹង បង្អួចរបើកគាត់ក៏ចេញមកវិញ និងស្រែកថា ចោរៗហើយជនសង្ស័យឮសំឡេងស្រែក ក៏រត់ឡើងរថយន្តបក្ខពួករបស់គេម៉ាកកាមរី ឆ្លាម ពណ៌ខ្មៅ មិនមានស្លាកលេខដែល បញ្ឆេះចាំជាស្រេច។ ភ្លាមៗនោះក៏មានសន្តិ សុខក្នុងបុរីបានឃើញរួចក៏បានវាយរថយន្តជនល្មើសមួយដៃបែកកញ្ចក់ទ្វារមុខខាងឆ្វេងហើយ និងស្រែកតាមវិទ្យុទាក់ទងឲ្យសន្តិសុខនៅគោលដៅផ្សេងបិទបារាសខាងមុខ ប៉ុន្តែរថយន្តល្មើសមិនបង្អង់ល្បឿនឡើយ ពោលគឺបើកបុកបារាសហើយគេច ខ្លួនបាត់ដោយសុវត្ថិភាព ។

តាមសម្តីសន្តិសុខដែលកំពុងឈរយាម ក្បែរគោលដៅខាងលើបាននិយាយថា មុន កើតហេតុគាត់កំពុងដើរល្បាតស្រាប់តែឃើញជនបរទេស២នាក់រត់ចេញពីផ្ទះខាងលើឡើងមកជិះរថយន្តដោយឮសំឡេងស្រែកចោរៗផង។ ពេលនោះគាត់ព្យាយាម ចេញមកឃាត់រថយន្តខាងលើប៉ុន្តែអ្នក បើកមិនព្រមឈប់គាត់ក៏យកដៃទៅវាយ កញ្ចក់ចំហៀងខាងឆ្វេងមួយដៃបណ្តាល ឲ្យបែក និងបានទាក់ទងតាមអាយកូមឲ្យសន្តិសុខដែលយាមច្រកចេញទាញបារាស បិទតែត្រូវបានជនសង្ស័យបើកបំបុកបារាស ហើយគេចខ្លួនបាត់ ។

តាមការបញ្ជាក់របស់ស្ត្រីម្នាក់ផ្ទះបានប្រាប់ថា សម្ភារដែលក្រុមជនសង្ស័យកកាយ លួចនោះមានខ្សែ.កមាស គ្រឿងពេជ្រ និង លុយដែលសរុបជាង៣ម៉ឺនដុល្លារ។ ក្រោយ កើតហេតុសមត្ថកិច្ចមូលដ្ឋានបានត្រឹមចុះមកសាកសួរនិងទទួលបណ្តឹងប៉ុណ្ណោះ៕ តុង សីហា
fty


ចែករំលែក៖