ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់បានបាត់បង់ជីវិតនៅក្នុងបន្ទប់ជួល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០យប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋនៅក្នុងមូលដ្ឋានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយបន្ទាប់មក សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារតែករណីគាំងបេះដូង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនបរទេសដែលស្លាប់ ឈ្មោះ JOHN ALEXANDER ភេទប្រុស កើតថ្ងៃទី ២៧ ខែសីហា ឆ្នាំ១៩៩៣ សញ្ជាតិស្វុីស កាន់លិខិតឆ្លងដែនលេខ 91963271 សុពលភាព ថ្ងៃទី24 ខែសីហា ឆ្នាំ2021 បានចូលស្នាក់នៅសណ្ឋាគារ សិរិនឌីភីធីប៊ិច ជិតផ្លូវចុះទៅផែទូកពយតាមូង បន្ទប់លេខ 559 ស្ថិតនៅក្រុម14 ភូមិ4 សង្កាត់4 ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2017 ។
តាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ។
បច្ចុប្បន្ន សាកសព រក្សាទុក នៅសាលដំកល់សពនៃមន្ទីរពេទ្យ បង្អែកខេត្ត រង់ចាំការសម្រេច ពីគ្រួសារ និងស្ថានទូតសាមុី ៕ ឆ្លាម សមុទ្រ