ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺសរសៃប្រសាទ និងរបេងជាង១០ឆ្នាំព្យាបាលមិនជាចងកនៅផ្ទះចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានបាត់បង់ជីិវិត ដោយសារកចងកសម្លាប់ខ្លួន ហើយមូលហេតុដែលជំរុញឲ្យបុរសរងគ្រោះធ្វើសកម្មភាពបញ្ចប់ជីិវិតខ្លួនឯង សង្ស័យថា បណ្តាលមកពីមានជំងឺរ៉ាំរ៉ៃយូរឆ្នាំព្យាបាលមិនជា ។

ហេតុការណចងកសម្លាប់ខ្លួននៅក្នុងផ្ទះជនរងគ្រោះនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ។

se (1)

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលគិតខ្លីឈ្មោះយឹម ចន្ថា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករមានទីលំនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ។

ប្រភពបន្តថា ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញនគរបាលស្រុក និងគ្រូពេទ្យបានមកពិនិត្យសាកសពជនរងគ្រោះបានចងក នៅនឹងផ្ទះរបស់ខ្លួនពិតប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីកត់សម្គាល់ជារឿងឃាដកម្ម នោះទេ។

se (2)

បើតាមគ្រួសារបានឲ្យដឹងថា ប្ដីគាត់គែមានជំងឺសរសៃប្រសាទ និងមានជំងឺរបេងជាង១០ឆ្នាំមកហើយ ខណៈបានទៅព្យាបាល ហើយគ្រូពេទ្យបានឲ្យថ្នាំលេបដែរ ប៉ុន្តែមិនធូរស្រាលសោះឡើយ ស្រាប់តែនៅវេលាកើតហេតុ ក៏មានការភ្ញាក់ផ្អើលឃើញប្ដីចងកក្នុងផ្ទះស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន ក្រោយពីពិនិត្យលើសាកសពរួច សមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន

 


ចែករំលែក៖