ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុកជាមួយរថយន្តឡង់គ្រីស័រត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាលមកពីរថយន្តកាមរីបាឡែន បើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រា និងបើកក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តឡង់គ្រីស័រមួយគ្រឿងទៀត នៅផ្លូវបែកជាបួន ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបផ្សារទួលទំពូង តាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។

IMG_3444

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានបុរសម្នាក់បានបើករថយន្តកាមរីបានឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AD.4870 និងស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បួង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបែកជាបួន មិនបានបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y.5168 បានធ្វើដំណើតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម រួចក៏ត្រូវរថយន្តកាមរីបាឡែនបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តឡង់គ្រីស័រខូចខាតទ្វារមួយចំហៀងខាងស្ដាំទាំងពីរ ចំណែករថយន្តកាមរីបាឡែន បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

IMG_3449

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដែរ តែមិនត្រូវ រួចក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ

IMG_3450 IMG_3453 IMG_3460


ចែករំលែក៖