ព័ត៌មានទាន់ហេតុការណ៍៖

ស្រែកថាចោរៗ! ចោរស្រែកតបវិញ «បាញ់ចោលឥឡូវ» ក៏ស្ងាត់មាត់ឈឹង ចោរសម្រេចដូចបំណង

ចែករំលែក៖

ភ្នំពេញ៖ គេឃើញថាមួយរយះពេលនេះ ករណីក្រុមចោរលួច ឆក់ ប្លន់ បានកក្រើកឡើងវិញហើយក្នុងមូលដ្ឋានខណ្ឌទួលគោក ជាពិសេសមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី១ ជាក់ស្តែងជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាត់ក.ម៉ូតូបានសម្រេចហើយ តែត្រូវសន្តិសុខឃើញស្រែកថា ចោរប្លន់ ស្រាប់តែចោរស្រែកដាក់វិញថា “បាញ់ចោលឥឡូវ” បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកក្នុងខណ្ឌទួលគោក ។

a

ករណីកាត់ក ម៉ូតូបានសម្រេចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខការដ្ឋានសំណង់ដីឡូត៍លេខ៣១ ក្រុម៣៦ ភូមិ៩ ផ្លូវ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ទោន សារឿន ភេទប្រុស អាយុ៣៥ឆ្នាំមាន មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលម្តុំបឹងសយ៉ាប សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សម្ភារៈបាត់បង់ម៉ូតូម៉ាក់ Honda C125 សេរី២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FF-8648 ។

b

បើតាមសំដីរបស់ជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់បានមកធ្វើការដូចសព្វដង ដោយគាត់ដាក់ម៉ូតូចតចោលនៅមុខការដ្ឋាននៅម៉ោងប្រមាណ៧ព្រឹក ហើយចូលទៅក្នុងការដ្ឋានធ្វើការ ស្រាប់តែនៅម៉ោង១០ព្រឹក សន្តិសុខដែលយាមនៅការដ្ឋានបានរត់មកប្រាប់ថា ម៉ូតូរបស់គាត់ត្រូវបានចោរលួចបាត់ហើយ ទើបជនរងគ្រោះរត់ចេញមកក្រៅ រួចក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់១ ដើម្បីឲ្យជួយស្វែងរកម៉ូតូគាត់ផង។

unnamed

បច្ចុប្បន្នជនរងគ្រោះបានត្រឹមតែមកពាក្យបណ្តឹង តែប៉ុណ្ណោះដោយមិនសង្ឃឹមថា ឃើញម៉ូតូគាត់វិញទេ ៕ ស តារា

 


ចែករំលែក៖