ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់ សិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីផ្តលកិត្តិយសប្រគល់សញ្ញាបត្រជូន សិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ ដែលមានគ្រូឧទ្ទេសធិការអប់រំ និស្សិតអធិការអប់រំ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ៩៨៤ នាក់ មាននារី ៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសិក្សាអប់រំត្រូវការចំណាយយរះពេលវែងទំរាំយើងបានលទ្ធផលដល់ថ្ងៃនេះ។ ក្នុងពេលថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះតាមបណ្តាខេត្តមួយចំនួន ហើយបានផ្តល់ការជួសជុល និងកសាងអាគារសិក្សាថ្មី មួយចំនួនបន្ថែមទៀតសម្រាប់ទុកអោយកូនចៅក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រ ។ សម្តេចតេជោ ហ៊ុន សែន មិនទុកអោយក្មួយៗ សិស្សានុសិស្សខ្វះសាលារៀនឡើយ គឺយ៉ាងហោចណាស់មួយឃុំ មានអនុវិទ្យល័យមួយ ដើម្បីធ្វើយ៉ាងណាអោយក្មួយៗងាយស្រួល និងមានឱកាសបានចូលរៀន ជាពិសសក្មួយៗនិងចៅស្រីៗ។

កម្ពុជាពិជាមានមោទនៈភាពចំពោះការរីកចម្រើននៃវិស័យអប់រំសព្វថ្ងៃ។ ធនធានមនុស្សរបស់យើងក៏បានឆ្លើយតបទៅតាមតម្រូវការក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសតាមរយៈការចូលរួមជាមួយអង្គការសហប្រជាជាតិ (UN) តាមរយៈសហប្រតិបត្តិការផ្តល់នូវកងកម្លាំងរក្សាសន្តិភាពជាដើម។ វិស័យអប់រំជាវិស័យដែលមានសារៈសំខាន់ជាអាទិភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏ចាំបាច់បំផុតសម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេស។ ទន្ទឹមនឹងនេះដែរ គឺយើងរួមគ្នាបន្តគាំទ្រលើកកម្ពស់គុណភាពគរុកោសល្យអោយកាន់តែល្អប្រសើរខ្ពស់ឡើង។ ក្នុងពេលដែលសម្តេចតេជោ អញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅតាមខេត្តនានាកន្លងមក គឺសម្តេចបានផ្តល់អគារស្នាក់នៅសម្រាប់គ្រូៗជាច្រើនខ្នដើម្បីសម្រួលដល់ការស្នាក់នៅ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវខិតខំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ សូមបងប្អូនបើកបរប្រកបដោយសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ ។ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សាលារាជធានីភ្នំពេញនឹងបើកអោយប្រជាពលរដ្ឋធ្វើដំណើរតាមរយៈរថយន្តក្រុងសារធារណៈដោយមិនគិតថ្លៃនៅទូទាំងរាជធានីភ្នំពេញ ។ ជាពិសេសចាប់ពីថ្ងៃទី ១ មេសា ខាងមុខនេះ អត្រាការប្រាក់នៅគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គឺត្រូវបញ្ចុះអត្រាការប្រាក់មកត្រឹម ១៨% ខណៈប្រាក់បៀវត្សរ៍មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ក៏នឹងត្រូវបានដំឡើងផងដែ។ ទន្ទឹមនឹងនោះ តម្លៃអគ្គីសនីក៏នឹងចុះផងដែរ។ សូមស្តាប់ប្រសាសន៍ទាំងស្រុងសរបស់សម្តេចបន្ថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនសាធារណៈអំពីការផ្លាស់ប្តូរនិងបន្ថែមតួនាទីថ្មីមួយចំនួន ក្នុងពេលដែល សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណៈភាពណទៅ គឺចំពោះ អាជ្ញាធរអប្សរា និងអាជ្ញាធរព្រះវិហារ គឺត្រូវបានផ្ទេរឲ្យទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ចំណែក គណៈកម្មការបេតិកភណ្ឌនិងយូណេស្កូ (UNESCO) គឺត្រូវប្រគល់ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ ដោយឡែកគណៈកម្មការផ្លូវដែក ត្រូវបានប្រគល់ទៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្រាប់ប្រធានកាយរិទ្ធវិញ គឺត្រូវបានសម្រេចប្រគល់អៅយទៅក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកគ្រប់គ្រង។ រីឯគណៈកម្មការវិស្វកម្មវិញ គឺត្រូវបានសម្រេចដាក់នៅក្រោម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សូមសារព័ត៌មានចូលរួមបំភ្លឺកែតម្រូវអោយបានត្រឹមត្រូវផង មុនផ្សព្វផ្សាយជាសាធារណៈ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសប្រគល់សញ្ញាបត្រអោយនិស្សិត ព្រមទាំងលើកទឹកចិត្តដល់និស្សិតយកចិត្តទុកដាក់បន្តការខិតខំប្រឹងប្រែងលើកកម្ពស់ចូលបណ្តុះបណ្តាលការអប់រំនេះដើម្បីកម្ពុជាសម្បូរធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស។ សម្តេចតេជោ ហ៊ុន សែន រីករាយអបអរសាទរ និងមានមោទនៈភាពចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ដែលដែលបានចូលរួមថែទាំអប់រំកូនចៅរហូតបានទទួលសញ្ញាបត្រនៅថ្ងៃនេះ៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1277692305612597/” width=”600″ height=”400″ onlyvideo=”1″]

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1277689732279521/” width=”600″ height=”400″ onlyvideo=”1″]

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1277654852283009/” width=”600″ height=”400″ onlyvideo=”1″]

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1277640935617734/” width=”600″ height=”400″ onlyvideo=”1″]

 

1 b


ចែករំលែក៖