មន្ត្រីសន្តិសុខបណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក អង់គ្លេស បារាំង បាន អនុវត្តិនៅវិធីសាស្ត្រ ចាំបាច់មួយចំនួនដើម្បីរិតបន្តឹងសន្តិសុខ រារាំង ការវាយប្រហារណាមួយកើតឡើងនៅក្នុងអាកាសយានដ្ឋាន។
កាលពីថ្ងៃទី ២១ខែមីនា ក្រសួងសន្តិសុខ ដឹកជញ្ចូនអាមេរិក TSA បានប្រកាស ហាមអ្នកដំណើរ ទាំងអស់យកឧប្បករអេឡិចត្រូនិច្ចធំៗ ឡើងទៅលើយន្តហោះក្នុង ក្នុងនោះមានកំព្យូទ័ជាដើម ដែលដាក់នៅក្នុងវ៉ាលីយូដៃ ។ ច្បាប់ហាមប្រាំខាងលើធ្វើឡើងនៅក្នុងអាកាសយានដ្ឋានចំនួន១០ ដែលហោះហើរ ពីមជ្ឈឹមបូព៌ាចូលទៅកាន់អាមេរិក ។
ច្បាប់ហាមប្រាំខាងលើ បានស្នើដល់ អ្នកដំណើទាំងអស់មិនត្រូវយក ឧបករណ៍អេឡិចត្រូនិក ធំជាងទូរស័ព្ទដៃឡើងទៅលើយន្តហោះឡើយ ដូច កំព្យូទ័រ ម៉ាស៊ីនថត ជាដើម ហើយសម្ភារៈ អាចដាក់ក្នុងវ៉ាស៊ីផ្ញើបាន មិនអាចដាក់ក្នុងវ៉ាលីសជាប់ខ្លួន ឡើយ។ ចំណែកទូរស័ព្ទដៃមិនស្ថិតនៅក្នុងចំណោមសម្ភារៈដែលហាមប្រាមនោះឡើយ។
ក្រសួងសន្តិសុខអាមេរិក បានបញ្ជាក់ថា ដើម្បីទប់ទល់និងការគំរាមកំហែងពីក្រុមភេរវកម្ម។ តាមការវាយតម្លៃពីក្រុមចារកម្មអាមេរិកបង្ហាញឲ្យឃើញថា ក្រុមភេរវកម្មនៅតែបន្ត ចាប់អារម្ភទៅលើការវាយប្រហារយន្តហោះពាណិជ្ជកម្មដឹកជញ្ជូនអ្នកដំណើរ ។
ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ ក៏នឹងចេញបញ្ចាកហាម យកសម្ភារៈអេឡិកត្រូនិច្ច ឡើងលើយន្តហោះ សម្រាប់ចើងហោះហើរមួយចំនួនទៅកាន់ប្រទេសអង់គ្លេសផងដែរ។
ចំណែកនៅក្នុងប្រទេសបារាំងវិញ ក៏ដូច្នោះដែរ ប្រធានាធិបតីបារាំងលោក ហ្វ្រាំងស័រ ហូឡែន បានប្រកាស ពីវិធីសាស្ត្រថ្មី ក្នុងការបង្កើនសន្តិសុខ នៅតាមអាកាសយានដ្ឋាន ក្នុងទីក្រុងប៉ារីស ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល បុរសម្នាក់បានឆក់កាំភ្លើង បុគ្គលិកសន្តិសុខ បាញ់ប្រហារ នៅក្នុងអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃតី១៨ ខែមីនា ។ ហេតុការណ៍ទាំងនោះហើយ បានធ្វើឲ្យប្រទេសជាច្រើននៅតំបន់អឺរ៉ុប ចាត់វិធានការការពារសន្តិសុខយ៉ាងតឹងតែងបំផុត៕ ម៉ែវ សាធី