ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះឡត៍ចំហ៊ុយក្នុងរោងចក្រសសិនតៃ ហ្គាមេន ស្លាប់ និងរបួសកម្មករជិត១០នាក់

ចែករំលែក៖

 

ភ្នំពេញៈ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង នាវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ ក្នុងរោងចក្រ សិន តៃ (រោងចក្រកាត់ដេរ បោកអ៊ុត) ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសារឡត៍ចំហាយកម្តៅទឹកសម្រាប់អ៊ុតខោអាវផ្ទុះដ៏ធំមួយ(ទម្ងន់រាប់តោន) បានផ្ទុះឡើង ហោះចម្ងាយជិត១០០ម៉ែត្រមកធ្លាក់សង្កត់លើកកម្មការិនីរោងចក្រម្នាក់កំពុងអង្គុយហូបបាយក្រោមរោងប្រក់ស័ង្កសីមួយកន្លែង ក្នុងរោងចក្រ សិនតៃ បណ្តាលឲ្យបែកនឹងធ្លាយពោះវៀនស្លាប់យ៉ាងអាណោចអាធ័ម នឹងកម្មការិនី ៨នាក់ទៀតត្រូវរងរបួសធ្ងន់ ស្រាល ។

បើតាមការរៀបរបស់កម្មការិនីម្នាក់ ដែលស្ថិតក្នុងហេតុការណ៍នេះផ្ទាល់បានឲ្យដឹងថា រៀងរាល់ថ្ងៃ ឲ្យតែដល់ម៉ោង១១ គឺក្រុមកម្មករ កម្មការិនី ទាំងអស់ចេញពីធ្វើការ ដោយអ្នកខ្លះត្រឡប់ទៅហូបបាយនៅផ្ទះជួល និងមួយចំនួនធំ ដែលមានផ្ទះជួលឆ្ងាយពីរោងចក្រក៏នាំគ្នាហូបបាយក្រោមដំបូលប្រក់ស័ង្កសីដែលមានតុ ថ្មនៅក្នុងរោងចក្រតែម្តង ហើយពេលពួកគាត់ប្រហែលជាង២០០នាក់កំពុងហូបបាយ ស្រាប់តែឮស្នូរផ្ទុះឡើងលាន់ដូចរន្ទះ ធ្វើឲ្យក្រុមកម្មករ កម្មការិនីរត់ចេញពីក្នុងរោងបាយ ចេញមកខាងក្រៅ ភ្លាមៗស្រាប់តែឃើញបំពង់ឡត៍មួយដ៏ធំបានធ្លាក់មកលើដំបូល និងមមៀលធ្លាក់សង្កាត់ទៅលើកម្មការិនីម្នាក់ឈ្មោះ គល់ សាម៉ន អាយុ៤៤ឆ្នាំ មានស្រុកកំណើត ស្រុករមាសហែក ខេត្តស្វាយរៀង បណ្តាលបែកក្បាល ធ្លាយខួរ និងធ្លាយចេញពោះវៀនមកក្រៅស្លាប់យ៉ាងអាណោចអាធ័មនិងកម្មការិនីចំនួន៨នាក់ទៀត ដែលរត់ចេញពីរោងបាយមិនទាន់ ក៏បណ្តាលឲ្យខ្លះរងរបួសធ្ងន់ និងខ្លះរងរបួសស្រាល ។

កម្មការិនីដដែលបានបន្តថា ក្រោយមានករណីនេះភ្លាម ពួកគេបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយបន្ទាប់ពីមានករណីនេះ គេសង្កេតឃើញកម្មករ ការិនីជាច្រើនបានស្រែកទ្រហោយំ និងមានទឹកមុខតក់ស្លុតបំផុត ហើយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញ រួមជាមួយតំណាងរោងចក្រ បានចុះមកពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុភ្លាមៗ ។

ក្រោយការពិនិត្យទីតាំងកើតហេតុជាក់ស្តែង សមត្ថកិច្ចបាននាំខ្លួនអ្នកពិនិត្យឡត៍ និងតំណាងរោងចក្រចំនួន៤នាក់ យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរជុំវិញករណីផ្ទុះឡដ៍សាហាវនេះ ។

ចំណែកឯសពរបស់ស្ត្រីរង់គ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យរួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។

ជុំវិញករណីនេះដែរ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថា តំណាងក្រុមហ៊ុនរោងចក្រ សិន តៃ មានដំណោះស្រាយយ៉ាងណាចំពោះក្រុមគ្រួសារសពនោះទេ ដោយកំពុងស្ថិតក្នុងការសួរនាំ៕ តុង សីហា

abc (1) abc (2) abc (3) abc (4) abc (5) abc (6) abc (7) abc (8) abc (9) abc (10) abc (11) abc (12)
cc (1) cc (2)


ចែករំលែក៖