ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើរដ្នបាលនៅចំណុចវត្តមហាមន្រ្តីឃាត់ខ្លួនមនុស្សប្រុស ស្រីជិត១០នាក់

ចែករំលែក៖

ភ្នំពេញ:នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៥”០០នាទី កម្លាំងនគរបាលប៉ុស្តិ៍អូឡាំពិក កម្លាំងអន្តរាគមន៍ខណ្ឌចំការមន សហការជាមួយសាលាខណ្ឌចំការមនបានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចវត្តមហាមន្រ្តី ភូមិ០១ ក្រុម០១ សង្កាត់អូឡាំពិក ខណ្ឌចំការមន បានឃាត់ខ្លួនមនុស្សបានច្រើននាក់ ក្នុងនោះប្រុស៦នាក់ ហើយសមត្ថកិច្ចបានត្រួតពិនិត្យទឹកនោមរកឃើញអ្នកប្រើប្រាស់សារធាតុញៀនផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលប្រើប្រាស់សារធាតុញៀនមានចំនួន៤នាក់ឈ្មោះ៖

១ ឈ្មោះ រ៉េត ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅស្រុកល្វាអែម ខេត្តកណ្ដាល មុខរបរ កម្មករសំណង់

២ ឈ្មោះរ៉េត ចិត្រា ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន

៣ ឈ្មោះម៉ៃ សុភក្រ ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣០៤សង្កាត់អូឡាំពិកខណ្ឌ ចំការមន និង

៤ ឈ្មោះស៊ី វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន បច្ចុប្បន្នជនទាំងនេះត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការបន្ត។

image1

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ចំណែកជនអនាថាដទៃទៀត ដែលគ្មានសារធាតុញៀនមានឈ្មោះ៖

ឈ្មោះ ងឿន បូរ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបររើសអេតចាយ

ឈ្មោះ ងួន អូន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ

ឈ្មោះ ធីម ម៉ៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ យ៉ង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕ ស រស្មី

 


ចែករំលែក៖