ព័ត៌មានទាន់ហេតុការណ៍៖

ស្ទឹងព្រៃប្រស់កំពុងតែធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញចាក់ដីរំលោភយកចំណីមាត់ស្ទឹងធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មាត់ស្ទឹងព្រៃប្រស់កំពុងតែធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញរបស់ក្រុមហ៊ុនឈ្មោះ វីរៈ ប៊ុនថាំ រំលោភយកចំណីស្ទឹងដែលជាបឹងធម្មជាតិនេះយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីសាងសង់ជាកន្លែងលក់ម្ហូបអាហារដោយមិនខ្វល់ពីការកែលម្អ និងអភិរក្សបឹងព្រៃប្រស់របស់រាជរដ្ឋាភិបាលនោះឡើយ ។

ប្រជាពលរដ្ឋបានសម្ដែងការសោកស្ដាយ យ៉ាងខ្លាំង ខណៈដែលរមណីយដ្ឋានធម្មជាតិតាំងពីដូនតាមួយនេះត្រូវបានរំលោភយកពីសំណាក់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ដោយ ផ្អែកទៅលើលិខិតកាន់កាប់ដែលចេញ ដោយអាជ្ញាធរ និងជំនាញពាក់ព័ន្ធថ្នាក់ ក្រោម ។

លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ ស្វាយធ្លាប់បានឲ្យដឹងថា បឹងព្រៃប្រស់ជាបឹង ធម្មជាតិស្ថិតនៅខាងលិចស្ពានព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំម្ចាស់ គេមានច្បាប់អនុញ្ញាតពីខេត្ត។ ចំណែកលោកមិនធ្លាប់បានចុះហត្ថលេខាលើលិខិត កាប់កាប់ដីព្រៃប្រស់នេះទេ ព្រោះលោកទើប តែមកកាន់តំណែងជាអភិបាលស្រុកកំពង់ស្វាយរយៈពេលខ្លីចំពោះអ្នកចុះហត្ថលេខា លើដីនេះគឺលោក អឹុម ថន ជាអភិបាល ស្រុក (មុន) ហើយបច្ចុប្បន្នគាត់បានចូលនិវត្តន៍ហើយ ។

លោក អឹុម សុឌីណា ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោ ខេត្តបានបញ្ជាក់ថា ដីនេះគេមានច្បាប់ អនុញ្ញាតជាកម្មសិទ្ធិដែលទទួលស្គាល់លេខ ក្បាលដីពីប្រធានមន្ទីរមុនឈ្មោះ ឌិត ធន តាំងពីឆ្នាំ២០០៩ ។

តាមច្បាប់ភូមិបាល បឹងបួ ស្ទឹង អូរ ប្រឡាយ ទន្លេ រួមទាំងបឹងធម្មជាតិនានាមិន ត្រូវបានអនុញ្ញាតឲ្យជំនាញចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឲ្យទៅបុគ្គលណាម្នាក់ឡើយ ប៉ុន្តែបច្ចុប្បន្ននេះដោយសារអំណាចទឹកប្រាក់របស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ដែលកំពុង ចាក់ដីលុប និងសាងសង់រំលោភយកបឹង ធម្មជាតិព្រៃប្រស់សម្រាប់បើកធ្វើអាជីវកម្មជាអាហារដ្ឋានយ៉ាងគឃ្លើនទៅវិញ ។

មហាជនបានរិះគន់ថា សោភណភាព និងសម្រស់រមណីយដ្ឋានព្រៃប្រស់ដែលជាបឹងធម្មជាតិត្រូវបានរលាយហិចហោច ដោយសារឈ្មួញឃុបឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរដៃដប់ជើងម្ភៃមួយចំនួន។ ទោះជាដីទីតាំងដីខាងលើជាដីកម្មសិទ្ធិក៏ដោយវា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិដ្ឋភាពនិងសោភណភាពរមណីយដ្ឋាន ដូច្នេះក្រសួង ទេសចរណ៍ និងអាជ្ញាធរខេត្តកំពង់ធំរួមទាំង មន្ទីរពាក់ព័ន្ធគួរតែពិចារណាឡើងវិញ។

គួររំលឹកថា ក្នុងតំណែងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា បានគិតគូរខ្ពស់ការពារផលប្រយោជន៍កម្មសិទ្ធិគ្រប់គ្រងដីស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងនោះលោកធ្លាប់ព្រមានផងដែរ និងដាក់ក្នុង បញ្ជីខ្មៅរាល់ទង្វើណាមានការរំលោភយកដីប្រជាពលរដ្ឋដីរបស់រដ្ឋ។ ថ្មីៗនេះឧកញ៉ា ឡោក ហួរ មេឈ្មួញរំលោភយកដីប្រជា ពលរដ្ឋរំលោភយកបឹងធម្មជាតិរំលោភយកដីអតីតឡូត៍នេសាទនៅស្រុកកៀនស្វាយ មិនត្រឹងតែលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលចេញលិខិតបញ្ជាឲ្យបញ្ឈប់សម្មភាពនិងតម្រូវអាជ្ញាធរស្រុកឧកញ៉ាឡោក ហួរ ប៉ុណ្ណោះទេ។ សូម្បី តែលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន ចាត់ទុកឧកញ៉ា ឡោក ហួរ នៅក្នុងបញ្ជីខ្មៅ ករណីរំលោភយកដីបឹងនោះដែរ ។

ករណីនៅខេត្តកំពង់ធំប្រសិនបើអាជ្ញាធរខេត្តមិនមានតែវិធានការទប់ស្កាត់ទេនោះប្រជាពលរដ្ឋមានរំពឹងទៅលើទេសរដ្ឋមន្ត្រី និងចាត់មន្ត្រីជំនាញពិនិត្យដើម្បីទប់ស្កាត់ រក្សាការពារ អភិរក្សបឹងធម្មជាតិព្រៃ ប្រស់ទុកជាសម្បត្តិធម្មជាតិរបស់រដ្ឋ ហើយក៏ជាទីតាំងដែលប្រជាពលរដ្ឋទទួលស្គាល់ទាំងអស់គ្នាតាំងពីដូនតានោះមកដែរ ៕ ប៊ុន រិទ្ធី

2


ចែករំលែក៖