ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មនៅអង់គ្លេស៖ ពេលនេះប៉ូលិសចាប់ខ្លួន៧នាក់

ចែករំលែក៖

ប៉ូលិសអង់គ្លេសបានប្រកាសថា មនុស្ស៧នាក់ត្រូវបានចាប់ខ្លួនសង្ស័យពាក់ព័ន្ធករណីវាយប្រហារភេរវកម្មនៅ Westminster ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស ។

ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីផ្សាយមុននេះបន្តិចថា អនុប្រធានស្តីទីប្រឆាំងភេរវកម្មអង់គ្លេស លោក Mark Rowley បានថ្លែងថា ក្នុងប្រតិបត្តិការឆែកឆេរលំនៅឋាន៦កន្លែង បន្ទាប់ពីការវាយប្រហារភេរវកម្មនោះ ពេលនេះ មនុស្ស៧នាក់ត្រូវបានចាប់ខ្លួន ។

លោកបានបញ្ជាក់ថា ជនរងគ្រោះក្នុងអំពើវាយប្រហារខាងលើនេះមានចម្រុះជាតិសាសន៍ ហើយក្នុងនោះ៧នាក់បានស្ថិតក្នុងស្ថានភាពរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់ ៕

 

_95273937_attacker_ap


ចែករំលែក៖