ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនស្ត្រីម្នាក់ ពីបទជួញដូរសាររធាតុញៀនដោយខុសច្បាប់ តាមដីកាបង្កាប់ឲ្យចូលខ្លួន ។
ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះជួលគ្មានលេខ ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដោយយោងទៅតាមមាត្រា១៩៥ ដល់មាត្រា២០២ នៃក្របព្រហ្មទណ្ឌ សំណុំរឿងព្រហ្មទណ្ឌលេខ៤៨៦៥ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដែលចេញដោយលោក ឡុង កេសភីរម្យ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សោម អូន ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះលេខ២២ ផ្លូវព្រះមុនីវង្ស ក្រុម៣២ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតហេតុស្រ្តីជនសង្ស័យត្រូវ សមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវយក មកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការទៅតាមច្បាប់ ៕ ស រស្មី