ព័ត៌មានទាន់ហេតុការណ៍៖

ទំនេរពីការងាអត់ការងារធ្វើដើរចូលផ្ទះគេ ស្មានថាចោរចាប់ប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរួមគ្នាចាប់យុវជនម្នាក់ ជាកម្មករសំណង់កំពុងដើរចូលទៅផ្ទះអ្នកភូមិមួយកន្លែង ដែលម្ចាស់ចាក់សោទុកចោល ដោយស្មានតែចោរចូលប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ក៏ស្រែកផ្អើល នាំគ្នាព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍យកទៅអប់រំ ។

ហេតុការណ៍នេះ ខាងលើបានបង្កភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះមួយកន្លែង ម្ចាស់ចាក់សោទុកចោល ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីនគរបាលប៉ុស្តិ៍កំបូលបានឲ្យដឹងថាយុវជនខាងលើឈ្មោះ យឹម ចាន់ណា ហៅអាខ្មៅ អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ក្បែរភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុ យុវជនម្នាក់នេះបន្ទាប់ទំនេរពីការងារសំណង់ បានដើរចូលទៅក្នុងផ្ទះ ប្រជាពលរដ្ឋម្នាក់ដែលម្ចាស់បិទទ្វារទុកចោល នៅក្នុងភូមិកើតហេតុខាងលើ ធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋក្បែរនោះឃើញស្មានថាចោរចូលលួចទ្រព្យ ព្រោះនៅទីនេះឧស្សាហ៍មានជនសង្ស័យ ចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជាញឹកញាប់ណាស់ក៏នាំគ្នាស្រែកផ្អើលពេញភូមិ រួចនាំគ្នាព័ទ្ធចាប់បាន យកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍កំបូលតែម្តង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្បែរខាង កន្លែងកើតហេតុវិញបានឲ្យដឹងថា កន្លងមកផ្ទះខាងលើ ឧស្សាហ៍ចោរចូលលួចទ្រព្យសម្បត្តិណាស់ ដោយសារ គ្មានម្ចាស់នៅមើលថែ។ លុះមកដល់ថ្ងៃកើតហេតុ ឃើញយុវជនខាងលើដែលគេដឹងថាជាក្រុមអ្នកសេពគ្រឿងញៀន ដើរចូលទៅក្នុងផ្ទះកើតហេតុ ដែលមិនបានកឹបសោក៏នាំគ្នាស្រែកព័ទ្ធចាប់បានភ្លាមៗតែម្តងទៅ  ។

ចំណែកយុវជននេះវិញ បានឲ្យដឹងថា ខ្លួនមិនមានចេតនា ចូលផ្ទះខាងលើដើម្បីលួចទ្រព្យសម្បត្តិនោះទេ ការពិតដោយសារខ្លួនគេទំនេរពីការងារសំណង់ហើយឃើញផ្ទះខាងលើ ពុំមានចាក់សោគ្មានម្ចាស់ក៏ដើរចូល បំណងចូលទៅដេកក្នុងផ្ទះខាងលើនេះ ក៏ត្រូវ ប្រជាពលរដ្ឋព័ទ្ធចាប់តែម្តង ។

យ៉ាងណាក្រោយពី ចាប់ឃាត់ខ្លួនបានយុវជនរូបនេះ សមត្ថកិច្ចបាននាំយកទៅសាកសួរ នឹងអប់រំនៅប៉ុស្តិ៍កំបូលយ៉ាងយូរទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕ ប្រាថ្នា

PSC1 PSC2


ចែករំលែក៖