ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរបរិស្ថាន និងអាជ្ញាធរខណ្ឌឫស្សីកែវចុះបិទឡត៍ចម្រាញ់ប្រេងខ្មៅថ្ងៃទី២២ ដល់យប់ថ្ងៃទ២៣ ត្រូវអគ្គីភ័យឆាបឆេះខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ ឡត៍ចម្រាញ់ប្រេងខ្មៅ ដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមានទីតាំងក្នុងដីឡូត៍មួយកន្លែង បានឆេះចេញជាអណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញអន្តរាគមន៍ បន្ទាប់ពីមន្ទីរបរិស្ថានក្រុង និងអាជ្ញាធរខណ្ឌឫស្សីកែវ ចុះបិទតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានមួយថ្ងៃ ។

de (4)

ន្ទីរបរិស្ថានបានសហការជាមួយអាជ្ញាធរចុះបិទអាជីវកម្មឡត៍ចម្រាញ់ប្រេងខ្មៅនេះ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ស្រាប់តែយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ក៏ត្រូវភ្លើងឆេះ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមសំដីអ្នកដែលឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញអណ្តាតភ្លើងឆាបឆេះចេញពីឆ្នាំងចម្រាញ់ប្រេងខ្មៅ។ ភ្លាមៗនោះ កម្មករដែលដេកនៅក្បែរនោះបានផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចឲ្យជួយទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យដើម្បីឲ្យជួយមកអន្តរាគមន៍ ។

de

ពេលនោះគេឃើញរថយន្តពន្លត់អគ្គីភ័យមួយចំនួនមកដល់ទីតាំងនោះ តែមិនអាចបាញ់ពន្លត់បានទេដោយសារតែក្នុងខ្ទះនោះគឺជាប្រេង ពេលដែលបាញ់ទឹកទៅគឺប្រេងឆាបឆេះកាន់តែខ្លាំងឡើងៗ ។ រហូតទាល់តែមេបញ្ជាការក្រុមពន្លត់អគ្គីភ័យមកដល់ ទើបរៀបវិធីសាស្រ្តបាញ់ពន្លត់ទើបរលត់ ។ លោកមេបញ្ជាការបានប្រាប់ឲ្យដឹងថែមទៀតថា ការឆេះប្រេងនេះ មិនចេះតែបាញ់ទេ បើយើងគ្មានវិធីបាញ់ គឺអាចបង្កគ្រោះថ្នាក់ឆាបឆេះថែមទៀតបាន ។

de (1)
ក្រោយពេលកើតហេតុ អគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃដដែល ដោយប្រើទឹកអស់ចំនួន៥ឡាន ចំណែកសំភារៈដែលខូចខាត់គឺខ្ទះចម្រាញ់ប្រេងមួយ ចង្ក្រានថ្មមួយ ។

គេមិនទាន់ដឹងពីមូលហេតុពិតនៃការឆាបឆេះឡចម្រាញ់ប្រេងនោះទេ ប៉ុន្តែតាមការសន្និដ្ឋានរបស់អាជ្ញាធរ និងសមត្ថកិច្ចបញ្ជាក់ថា គឺអាចបណ្តាលមកពីការចម្រាញ់ប្រេងខុសលក្ខណៈបច្ចេកទេស ។

de (2)

លោកសន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ឡចម្រាញ់ប្រេងមួយនេះ គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មត្រឹមត្រូវនោះទេ ដូច្នេះការដុះភ្លើងចម្រាញ់វាខុសលក្ខណៈបច្ចេកទេសទាំងស្រុង ទើបបង្កជាអគ្គិភ័យកើតឡើងបែបនេះ ។

អភិបាលខណ្ឌឫស្សីកែវ លោកជាពិសី ដែលចុះទៅជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នោះបានមានប្រសាសន៍ថា ទីតាំងឡចម្រាញ់ខ្មៅនេះគឺមិនមានអ្វីការពារគ្រប់គ្រាន់តាមស្តង់ដាត្រឹមត្រូវនោះទេ បានជះក្លិនសាយភាយផ្សែង និងកាកសំណល់ប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ ហើយពួកគាត់ក៏បានប្តឹងទៅមន្ទីរបរិស្ថានក្រុងកាលពីពេលកន្លងមក ។

de (3)

គេមិនទាន់ដឹងពីមូលហេតុពិតនៃការឆាបឆេះឡចម្រាញ់ប្រេងនោះទេ ប៉ុន្តែតាមការសន្និដ្ឋានរបស់អាជ្ញាធរ និងសមត្ថកិច្ចបញ្ជាក់ថា គឺអាចបណ្តាលមកពីការចម្រាញ់ប្រេងខុសលក្ខណៈបច្ចេកទេស

លោកបន្តថា ក្រោយពីមានពាក្យបណ្តឹង មន្ទីរបរិស្ថានបានសហការជាមួយអាជ្ញាធរចុះបិទអាជីវកម្មឡត៍ចម្រាញ់ប្រេងខ្មៅនេះ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ស្រាប់តែយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ក៏ត្រូវភ្លើងឆេះតែម្តង ។

ទីតាំងខាងលើនេះ បានធ្វើអាជីវកម្មយូរមកហើយ និងគ្មានច្បាប់ទម្លាប់អ្វីឡើយ ៕ អារុណរះ

 


ចែករំលែក៖