សារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ បានផ្សាយថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Han Min Koo និងសមភាគី បារំាងលោក Jean Yves Le Drian បានជួបពិភាក្សាគ្នាស្តីពីយុទ្ធសាស្ត្រការពារ ជាតិនៅថ្ងៃទី២៣ ខែមីនា។
នៅក្នុងជំនួបពិភាក្សាគ្នានោះ មន្ត្រី ក្រសួងការពារជាតិប្រទេសទាំង២ បាន ពិភាក្សាផ្តោតសំខាន់ទៅលើស្ថានភាព សន្តិសុខនៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ី ភាគខាងកើតទាំងមូល។ ក្រៅពីនេះភាគីទាំង២ក៏បានពិភាក្សាពីយុទ្ធសាស្ត្រទប់ ទល់នឹងការគំរាមកំហែងដោយបរមាណូ និងមីស៊ីលពីកូរ៉េខាងជើង ក៏ដូចជាសន្តិ សុខបណ្តាញផងដែរ។
កូរ៉េខាងត្បូង និងបារំាងធ្លាប់ពិភាក្សា គ្នាពីយុទ្ធសាស្ត្រការពារជាតិនៅក្នុងឆ្នាំ ២០០៧-២០០៩ តែក្រោយមកត្រូវបាន ផ្អាក ហើយការពិភាក្សាពេលនេះគឺជាលើកទី១ហើយក្រោយរយៈពេល៨ឆ្នាំ។
កន្លងមកបារំាងក៏បានពិភាក្សាជាមួយជប៉ុនស្តីពីយុទ្ធសាស្ត្រការពារជាតិផងដែរ។ សកម្មភាពខាងលើកើតឡើងក្នុង ពេលដែលកូរ៉េខាងជើងកាន់តែបង្កើន សកម្មភាពផលិត និងសាកល្បងអាវុធមីស៊ីលអត់ឈប់ឈរដែលជាការគំរាម កំហែងដល់សន្តិសុខស្ថិរភាព នៅក្នុងតំបន់និងនៅលើពិភពលោកទាំងមូល៕ ម៉ែវ សាធី