ខេត្តកណ្តាលៈ ផ្សារកោះធំស្ថិតនៅក្នុុងឃុំព្រែកថ្មី ស្រុកកោះធំ ក្រោយពីផ្សារនេះ ត្រូវរងទៅនិងអគ្គីសភ័យឆាបឆេះគ្មានសល់រួចមកប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានជួយសាងសង់ឡើងវិញដើម្បីអោយក្រុមអាជីវករបានលក់ដូរដោយគ្មានចំណាយប្រាក់រហូតមកដលបច្ចុប្បន្ននេះបែជាមានថៅកែជើងខ្លាំងម្នាក់បញ្ជាអោយកូនចៅដើរយកភាសុីអ្នកលក់តាមកញ្ជើល្អីប្រឆាំងសរាចរណ៍របស់សម្តេចតេជោហ៊ុន សែន។
កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តបានចុះសម្ភាសន៍ផ្ទាល់ពីបងប្អូនអាជីវករលក់នៅក្នុងផ្សារកោះធំដែលពួកគាត់លក់តាមកញ្ជើល្អីទាំងនិយាយថ្អូញថ្អែថា(ខ្ញុំលក់ដូរនៅក្នុងផ្សារកោះធំនេះបានទាល់តែបង់លុយអោយខាងភាសុីប្រចាំទីនេះរាល់ថ្ងៃ)។បងស្រីខ្មែរឥស្លាមម្នាក់ដែលគាត់លក់ត្រីបន្តិចបន្តួចបានអះអាងថាគាត់ត្រូវចំណាយលុយ៥០០រៀលដើម្បីបង់អោយពួកភាសុីផ្សារ។រីឯអ៊ុំស្រីម្នាក់ទៀតឈ្មោះឡាំង ដែលគាត់លក់ប៉េងបោ៉ះ ននោងនិងត្រយូងចេក បានរៀបរាប់ថារូបគាត់លក់ពេលព្រឹកបានចំណេញ២០០០រៀលជួនអីថ្ងៃណាខ្លះមិនសូវដាច់អាចរួចខ្លួនរឺខាតក៏ដោយក៏ត្រូវចំណាយបង់ថ្លៃភាសុីអស់៥០០រៀលទើបអាចលក់បាន១ពេលព្រឹកហើយបើបន្តលក់នៅពេលល្ងាចទៀតគឺត្រូវបង់៥០០រៀលទៀត។អ្នកលក់តាមកញ្ជើល្អីក្នុងផ្សារកោះធំទាំងអស់បានអះអាងដូចៗគ្នាគឺត្រូវចំណាយប្រាក់បង់អោយឈ្មោះសល់ តំណាងអោយឈ្មោះប៉ោ សេង ដែលជាថៅកែភាសុីផ្សារកោះធំនេះតែម្តង។
ឆ្លើយតបនៅនិងសំនួររបស់អ្នកយកព័ត៌មានសួរថា(អ្នកមីងនិងអ៊ំុស្រីមានបានជ្រាបទេថាសម្តេចតេជោហ៊ុន សែន បានចេញសារាចរណ៍ណែនាំមិនអោយថៅកែភាសីុយកប្រាក់ពីបងប្អូនអាជីវករលក់ដូរតាមកញ្ជើល្អីកន្លងមក)ក្រុមអាជីវករដែលលក់តាមកញ្ជើល្អីទាំងអស់ឆ្លើយថា(ពួកខ្ញុំដឹងតាមទូរទស្សន៍ផ្សាយតែអាជ្ញាធរស្រុកមិនដែលចុះមកផ្សព្វផ្សាយអោយពួកខ្ញុំដឹងរឺមានវិធានការហាមឃាត់ថៅកែភាសុីឡើយ)។
ពាក់ពន្ធ័នឹងករណីដែលថៅកែភាសុីបន្តយកលុយពីបងប្អូនអាជីវករលក់ដូរតាមកញ្ជើ ល្អីប្រឆាំងសរាចរណ៍ប្រមុខរាជរដ្ឋាភិបាលនេះដែរលោកអេង មោក្ខ អភិបាលស្រុកកោះធំបានប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ័កាលពីព្រឹកថ្ងៃទី២៤ ខែមីនា យា៉ងដូច្នេះថាកន្លងមកលោកបានអនុវត្តន៍សារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលមិនអនុញ្ញាតិអោយថៅកែភាសុីនៅក្នុងដែនសមត្ថកិច្ចរបស់លោកមិនអោយកភាសុីពីបងប្អូនអាជីវករលក់ដូរតាមកញ្ជើល្អីជាដាច់ខាតហើយបើថៅកែភាសុីផ្សារណានៅបន្តយកទៀតលោកនិងកោះហៅមកលុតអោយណាណីនិងមានវិធានការទៅលើថៅកែភាសុីរូបនោះ។
សូមបញ្ជាក់ថា លោកប៉ោ សេង រូបនេះបានសិទ្ធិវិនិយោគផ្សារនៅក្នុងស្រុកស្អាងបានរហូតដល់ទៅ៣៧ឆ្នាំឯណុះហើយកន្លងមកលោកលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលបានចេញដីកាកោះហៅពាក់ទៅនិងការដែលថៅកែភាសុី(បោ៉ សេង)រូបនេះយកភាសុីពីក្រុមអាជីវករលក់ដូរតាមកញ្ជើល្អីនៅក្នុងផ្សារព្រែកឃ្លោកក្នុងស្រុកស្អាងតែពុំមានចំណាត់ការនៅឡើយជាហេតុធ្វើអោយថៅកែភាសុីរូបនោះបន្តយកលុយភាសុីពីក្រុមអាជីវករលក់ដូរតាមកញ្ជើល្អីនៅផ្សារកោះធំ ក្នុងស្រុកោះធំទៀតមិនញញើតទៅនិងសារចរលេខ១១ ស រ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីយ៍នៃព្រះរាជាណាចក្រកម្ពុជា៕ ស្អាងជ័យ