ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចារកម្មអាមេរិកស្នើសុំប្រាក់បន្ថែម៦០លានដុល្លារដើម្បីការពារគ្រួសារប្រធានាធិបតីត្រាំ

ចែករំលែក៖

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ បានផ្សាយថាកម្លាំងចារកិច្ចអាមេរិកបានស្នើសុំប្រាក់បន្ថែម ៦០លានដុល្លារទៀត សម្រាប់មូល និធិនៅក្នុងឆ្នាំ២០១៨ ក្នុងការបំពេញកង្វះ ខាត សម្រាប់យុទ្ធសាស្ត្រការពារសន្តិសុខដល់គ្រួសារប្រធានាធិបតីត្រាំ ។

ផ្ទុយពីអតីតប្រធានាធិបតីអូបាម៉ា ការ ការពារសន្តិសុខមិនពិបាកនោះឡើយ ដោយសារតែ គ្រួសារលោកអូបាម៉ារស់នៅក្នុងសេតវិមានទាំងអស់ ដែលជាការងាយ ស្រួលការពារ ក្រុមសម្ងាត់ការពារពេលកូនលោកអូបាម៉ាទៅរៀនតែប៉ុណ្ណោះ។

ចំណែកលោកត្រាំវិញ សមាជិកគ្រួសារ មានច្រើន ហើយមិនរស់នៅក្នុងសេតវិមាន នោះឡើយ ដូច្នេះសកម្មភាពការពារ គឺពិតជាមានផលលំបាកហើយត្រូវ ចំណាយប្រាក់ ច្រើនទៀតទើបអាចការ ពារបានល្អ។

តាមសារព័ត៌មានវ៉ាសុីនតោនប៉ុស្តិ៍ បានផ្សាយថា ក្នុងចំណោមប្រាក់៦០ លាន ដុល្លារដែលស្នើបន្ថែមនោះ មាន២៦,៨ លានដុល្លារ ចំណាយទៅលើក្រុមចារកិច្ចការពារសន្តិសុខ គ្រួសារលោកត្រាំនៅក្នុង វិមានរបស់លោកកណ្តាលទីក្រុងញូវយ៉ក។ ប្រាក់ជាង ៣០លានដុល្លារទៀត សម្រាប់ការពារ ពេលលោកត្រាំធ្វើដំណើរ ចុះឡើង ក៏ដូចជា អនុប្រធានាធិបតី និងមេដឹកនាំដែលស្និទ្ធបំផុតជាមួយលោកត្រាំ។

កម្លាំងចារកិច្ចអាមេរិកបានបញ្ជាក់ថា ការការពារសន្តិសុខដល់គ្រួសារលោកប្រធានាធិបតីដូណាល់ត្រាំ គឺចំណាយច្រើនជាងគេបង្អស់សម្រាប់ប្រធានាធិបតីអាមេរិក។

ការចំណាយច្រើនបែបនេះក៏ដោយ សារតែកូនពៅនិង ប្រពន្ធរបស់លោកត្រាំ មិនរស់នៅក្នុងសេតវិមាន ដោយរស់នៅ ក្នុងវិមានរបស់លោក ត្រាំ ក្នុងទីក្រុងញូវ យ៉កដដែល។ មិនតែប៉ុណ្ណោះ លោកត្រាំក៏ តែងតែធ្វើដំណើរចុះឡើង ទៅកន្លែងប្រពន្ធ កូនរបស់លោក គឺជាផលលំបាកសម្រាប់សកម្មភាពការពារ។ ជាមួយគ្នានេះ លោកត្រាំក៏បានចំណាយពេលវេលាចុងសប្តាហ៍ទៅ សម្រាកកាយនៅ វិមាន Mara Lago ក្នុងរដ្ឋ Floridaផងដែរ។ ក្រៅពីនេះកូន ប្រុសរបស់លោកត្រាំ ក៏មានកាលវិភាគធ្វើ ការជាច្រើន បន្ទាប់ពីឪពុកក្លាយជាប្រធានាធិបតីអាមេរិក។

នៅពេលនេះគេមិនទាន់ដឹងថា ប្រាក់ដ៏ច្រើនទាំងនោះនឹងទទួលបានការអនុម័តឬយ៉ាងនោះទេ ។ប៉ុន្តែការការពារសុវត្ថិភាពដល់គ្រួសារប្រធានាធិបតីគឺជាការចាំបាច់បំផុត ទៅតាមផ្លូវច្បាប់របស់អាមេរិក។ មួយ វិញទៀត លោកត្រាំ មិនទទួលបានការគាំទ្រច្រើនពីពលរដ្ឋអាមេរិក ដោយសារតែ គោលនយោបាយ អន្តោប្រវេសន៍ ដែលលោកបានចេញច្បាប់ហាមប្រាមពលរដ្ឋ ៧និង៦ប្រទេសដែលកាន់សាសនាអ៊ិស្លាមចូលក្នុងទឹកដីអាមេរិក រងការរិះគន់និងធ្វើបាតុកម្មប្រឆាំងនៅគ្រប់ទិសទី។ ចំណុចទាំងនោះហើយដែលអាចធ្វើឲ្យសុវត្ថិភាព របស់លោកត្រាំ ចំាបាច់ត្រូវតែបង្កើនការ ការពារ ដោយមានអ្នកស្អប់ច្រើនជាងអ្នកស្រឡាញ់។

នៅក្នុងកម្មវិធីសុខាភិបាល ដែលលោក ត្រាំបានឡើងគម្រោងជំនួស កម្មវិធីសុខា ភិបាល របស់អតីតប្រធានាធិបតី Obamacare ក៏រងការប្រឆាំងពីពលរដ្ឋរាប់លាននាក់ ហើយបើកម្មវិធីនោះត្រូវផ្លាស់ប្តូរពល រដ្ឋជាច្រើនលាននាក់ ត្រូវរងផលប៉ះពាល់។

នៅថ្ងៃទី២៣ មីនាអាចជាថ្ងៃចុងក្រោយនៃជីវិតរបស់ច្បាប់ ធានារ៉ាប់រងសុខភាព របស់លោកអូបាម៉ា ដែលគេនិយមហៅថា ច្បាប់Obamacare។ ប្រជាជនក្រីក្រ នៅអាមេរិក ប្រមាណជាង២០លាននាក់ អាចប្រឈមមុខនឹងការបាត់បង់សិទ្ធិធានារ៉ាប់រងសុខភាព បើសិនជាច្បាប់Obama care ត្រូវគេលុបចោលនាពេលនេះ។

កំណែទម្រង់ច្បាប់Obamacare គឺជាកម្ម វិធីនយោបាយដ៏សំខាន់ របស់លោកដូ ណាល់ ត្រាំ ដែលសម្រាប់រូបលោក ក៏ដូចជាគណបក្សសាធារណរដ្ឋច្បាប់នេះបាន បណ្តាលឲ្យបាត់បង់ប្រាក់រដ្ឋច្រើនណាស់ ហើយជាពិសេសគឺវាបានតម្រូវឲ្យប្រជា ជនអាមេរិក អ្នកមានជីវភាពធូរធារ ត្រូវ ចូលរួមជួយចំណាយថ្លៃសេវាសុខភាព របស់ប្រជាជនក្រីក្រ។

កំណែទម្រង់ ដែលគណបក្សសាធា រណរដ្ឋ កំពុងព្យាយាមធ្វើ តាមរយៈអត្ថបទ ច្បាប់ថ្មី គឺមានខ្លឹមសារកាត់បន្ថយការទទួល ខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់រដ្ឋសហព័ន្ធ ហើយប្រគល់វាទៅឲ្យរដ្ឋសមាជិកវិញ។ អ្វីដែលថ្មីមួយទៀត ខុសពីច្បាប់Obama care គឺការកាត់បន្ថយកម្រិតប្រាក់ជំនួយ ឥណទាន ទៅឲ្យប្រជាជនក្រីក្រ សម្រាប់យកទៅទិញបណ្ណធានារ៉ាប់រងសុខភាព ពី ក្រុមហ៊ុនឯកជន។ ច្បាប់ថ្មី ក៏បានលុបចោល កាតព្វកិច្ច ថាត្រូវតែចុះឈ្មោះទិញបណ្ណធានារ៉ាប់រងសុខភាពដែរ។

ដើម្បីធ្វើកំណែទម្រង់ច្បាប់Obamacare គណបក្សសាធារណរដ្ឋត្រូវការសំឡេង ៥០+១ នៅក្នុងសភាតំណាង មានន័យថា គឺត្រូវឲ្យបានសំឡេងឆ្នោតយ៉ាងហោចណាស់ ២១៦សំឡេង។ ដោយឡែក សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ ចំនួន១៩៧នាក់ ត្រូវគេជឿថានឹងបោះឆ្នោតប្រឆាំងទាំងអស់។ ជាងនេះទៅទៀតក្នុង រវាងប៉ុន្មានថ្ងៃចុងក្រោយនេះ សមាជិក សភា មកពីគណបក្សសាធារណរដ្ឋមួយ ចំនួន ក៏បានសម្តែងការមិនយល់ស្របលើខ្លឹមសារនៃច្បាប់កំណែទម្រង់ថ្មីនេះដែរ៕ ម៉ែវ សាធី

sew


ចែករំលែក៖