ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ នៃអធិការដ្ឋានខណ្ឌទួលគោក បានឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយពីឆែកឆេរ រកឃើញសារធាតុញៀន១កញ្ចប់ធំ ដែលជាប់នៅខ្លួន និងមានឧបករណ៍ជក់នៅជាប់ខ្លួនផងដែរ កាលពីវេលាម៉ោង២២និង០៥នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៣៨ ក្រុម៣៤ភូមិ១២សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប៉ូលិសប្រាប់ថា ជនសង្ស័យ ឈ្មោះ ថន ស្រីម៉ៅ ហៅ ម៉ៅ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងមានស្រុកកំណើត នៅកោះធំ ខេត្តកណ្តាល ។ វត្ថុតាងចាប់យកពីជនសង្ស័យមានម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀន១កញ្ចប់ធំ និងឧបករណ៍ជក់ជាច្រើនទៀត ។
មន្រ្តីនគរបាលឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកល្បាតមូលដ្ឋាន ដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញស្ត្រីសង្ស័យ ក៏បានធ្វើការឆែកឆេររកឃើញ ថ្នាំញៀន១កញ្ចប់ធំនៅជាប់ខ្លួន និងនៅក្បែរខ្លួនស្រ្តីសង្ស័យមានឧបករណ៍ជក់ជាច្រើនទៀត ទើបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នស្រី្តសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញចាត់ ការតាមច្បាប់ ៕ ស តារា