ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនជាតិវៀតណាម៤នាក់ចូលកាប់ឈើនៅដែនជម្រកសត្វព្រៃស្រែពក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនជាតិវៀតណាម ៤នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ខណៈលួចចូលកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារ ធម្មជាតិ ស្ថិតក្នុងភូមិកោះម្យើល ឃុំណង ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចនិងមន្រ្តីបរិស្ថានប្រាប់ថា ជាមួយការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង រួមមានរណារយន្ត៣គ្រឿង, ម៉ូតូ៤គ្រឿង និងឈើប្រភេទលេខ១(សុក្រំនិងផ្ចឹក)ចំនួន ២០ដើមត្រូវបានកាប់រំលំ។ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញបរិស្ថានបាន បញ្ជូនវត្ថុតាងម៉ូតូ៤គ្រឿង ទៅរកទុកនៅ ស្នាក់ការម្រើចនៃដែនជម្រកសត្វព្រៃស្រែពក រីឯរណារយន្ត៣គ្រឿងរក្សាទុកនៅ មន្ទីរបរិស្ថាន។

ចំណែកជនសង្ស័យជាជនជាតិវៀត ណាមទាំង៤នាក់ត្រូវបានបញ្ជូនទៅសាកសួរយកអត្តសញ្ញាណដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕ សហការី

d


ចែករំលែក៖