ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខចាក់ទឹកអាសុីតលើសម្លៀក បំពាក់២៩កំប្លេសង្ស័យរឿងគំនុំបុគ្គល

ចែករំលែក៖

ខេត្តកណ្តាល ៖ អ្នកស្រី ធេន គីនណូ រ៉ាន អាយុ៣៩ឆ្នាំ ជាអាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្តាលត្រូវជនមិនស្គាល់មុខលួចចូលចាក់ទឹកអាសីុតបំផ្លាញនៅក្នុងតូប លក់ខោអាវ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ហើយ នៅព្រឹកឡើងម្ចាស់តូបឃើញតូបលក់ខោអាវរបស់គាត់រញ៉េរញ៉ៃនិងឃើញស្នាមទឹកអាស៊ីតហៀរហូរចេញមកខាងក្រៅ និង សម្លៀកបំពាក់ដាច់រហែកដោយសារទឹកអាស៊ីតកាត់បំផ្លាញជិត៣០កំប្លេ។

ស្ត្រីម្ចាស់តូបបានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា រូបគាត់ត្រូវបានជនមិនស្គាល់មុខលួចយកសម្ភារនៅក្នុងតូបលក់ខោអាវកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៧ ដូចជាអំពូលភ្លើង២ថ្ងៃជាប់គ្នាតែ គាត់ មិនបានប្តឹងសមត្ថកិច្ច ឬសន្តិសុខដែល យាមការពារនៅក្នុងផ្សារនោះទេដោយអ្នកស្រីយល់ថា ជារឿងតូចតាច។ លុះមកដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យដែលមិនស្គាល់មុខបានយកទឹកអាស៊ីត មកចាក់ក្នុងបំណងផ្តាច់សោដើម្បីលួច សម្ភារតែធ្វើមិនបានសម្រច ។

បើតាមការឲ្យដឹងពីលោកអនុសេនីយ៍ ទោ រស់ ណាត នាយរងប៉ុស្តិ៍ព្រែកអញ្ចាញបានប្រាប់អ្នកយកព័ត៌មាននគរវត្តឲ្យដឹងថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហាន ដំបូងគឺករណីនេះជារឿងគំនុំច្រើនជាងរឿង លួចសម្ភារ។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថ កិច្ចកំពុងបើកការសុើបអង្កេតស្រាវជ្រាវរកមុខសញ្ញាដែលមកបំផ្លិចបំផ្លាញសម្ភារ របស់អាជីវករខាងលើនេះ ។

ចំណែកលោក សឿ ឆេងអួន ប្រធាន ផ្សារព្រែកអញ្ចាញបានប្រាប់អ្នកស្រីថា លោកនឹងជួយសំណងខ្លះដោយលោក យល់ថាជារឿងគំនុំបុគ្គលមិនមែនជាករណីចោរគាស់តូបលួចសម្ភារនោះទេ៕ ឡូសំអាត

abc (1) abc (2) abc (3) abc (4) abc (5) abc (6)


ចែករំលែក៖