ព័ត៌មានទាន់ហេតុការណ៍៖

ACU ឃាត់ខ្លួនក្រឡាបញ្ជីតុលាការខេត្តបន្ទាយមានជ័យម្នាក់ ពាក់ព័ន្ធរឿងទារលុយខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួតបាននាំខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ឈ្មោះ ហង្ស សាមឿន ដោយ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការទាមទារលុយក្រោមតុពីប្រជាពលរដ្ឋ។

បើយោងតាមការបញ្ជាក់របស់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ថា អង្គភាពប្រឆាំងអំពើពុករលួយ ពិតជាបានឃាត់ខ្លួនលោក ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមាន ជ័យពិតប្រាកដមែន ។

លោកទេសរដ្ឋមន្រ្តី ឱម យិុនទៀង បន្ដ ថា បច្ចុប្បន្នអង្គភាពប្រឆាំងអំពើពុករលួយកំពុងរៀបចំបែបបទបញ្ជូនជនសង្ស័យទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រភពពីមន្ត្រីអង្គភាពប្រឆាំងអំពើពុក រលួយបានបង្ហើបឲ្យដឹងថា ការឃាត់ខ្លួន លោក ហង្ស សាមឿន ក្រឡាបញ្ជីសាលាដំបូងខេត្តបន្ទាយមានជ័យនេះគឺមានជាប់ពាក់ព័ន្ធនឹងការទាមទារលុយក្រោមតុពី ប្រជាពលរដ្ឋ ៕ ហេង សូរិយា

hang samuern


ចែករំលែក៖