ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធដើរលេងនិយាយមិនស្តាប់ចាក់ប្រេងកាតស្រោចខ្លួនប៉ុនប៉ងធ្វើអត្តឃាត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ខឹងប្រពន្ធ បានប្រើហិង្សាវាយបំផ្លាញសម្ភារនៅក្នុងផ្ទះ និងបានយកប្រេងកាតចាក់លើខ្លួនប៉ុនប៉ងដុតខ្លួនឯងនោះ ត្រូវបានក្រុមគ្រួសារ រត់មកប្តឹងសម្ថតកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ទាន់ពេលវេលា ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតភូមិត្រាំងបោក បុរីសន្តិភាព សង្កាត់ពងទឹក ខណ្ខដង្កោ រាជធានីភ្នំពេញ ។

សម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសដែលយកប្រេងកាតមកចាក់ស្រោចខ្លួនបំរុងដុតខ្លួនឯងនោះ ឈ្មោះ សាន រត្ន័នា អាយុ៣១ឆ្នាំ មានមុខរបរចុងភៅ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ម៉ម ស្រី អាយុ៣១ឆ្នាំ មុខរបរចុងភៅដូចគ្នាស្នាក់នៅជាមួយគ្នា ។

ស្រ្តីជាប្រពន្ធបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ប្តីរបស់គាត់បានរករឿងនៅក្នុងផ្ទះម្តងហើយដោយបានយកខោអាវដុតបំផ្លាញ ពេលនោះរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពងទឹក ដើម្បីចុះមកនាំយកប្តីរបស់គាត់ទៅអប់រំ តែខណៈសមត្ថកិច្ចមិនទាន់ចុះមកហៅសួរនាំផង ស្រាប់តែនៅថ្ងៃទី២៨ ខែមីនា ប្តីរបស់គាត់បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះម្តងទៀត និងវាយបំផ្លាញម៉ូតូហើយថែមពីលើនេះទៀត គឺយកប្រេងកាតចាក់ស្រោចជោកខ្លួនប្រាណ រត់ចូលក្នុងបន្ទប់ប៉ុនប៉ងដុតសម្លាប់ខ្លួន ប៉ុន្តែប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ទាន់ពេល និងនាំខ្លួនប្តីរបស់គាត់ទៅកាន់ប៉ុស្តិ៍នគរបាលពងទឹកដើម្បីសួរនាំ ។

ស្ត្រីជាប្រពន្ធខាងលើបានបន្តទៀតថា ប្តីរបស់គាត់ កាលពីទីតាំងបុរីសន្តិភាព២នេះមិនទាន់កាត់ចូលស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោនោះ គឺធ្លាប់ត្រូវបានប៉ូលិសខណ្ខពោធិ៍សែនជ័យនាំខ្លួនយកទៅអប់រំច្រើនដងមកហើយ ។ លុះដល់ឥឡូវនេះ ទីតាំងបុរីសន្តិភាព២ ត្រូវបានកាត់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោនោះ ប៉ូលិសខណ្ឌដង្កោបានចាត់ការទៅតាមច្បាប់ចំពោះប្តីរបស់គាត់ ពីព្រោះខ្លាចមានរឿងធំកើតឡើងទៅថ្ងៃមុខ ។

ប៉ុន្តែទោះបីយ៉ាង បុរសជាប្តីបានប្រាប់ឲ្យដឹងវិញដែរថា មូលហេតុខ្លួនធ្វើបែបនេះ ក៏ដោយសារតែខឹងប្រពន្ធ ចេះតែពីដើរលេងឥតប្រយោជន៍ និយាយណែនាំមិនព្រមស្តាប់ ទើបរូបគាត់ធ្វើបែបដូច្នេះតែម្តង ។

បច្ចប្បន្ន បុរសសង្ស័យបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងប្រើហិង្សាក្នុងគ្រួសារត្រូវបានសម្ថតកិច្ចខណ្ខដង្កោយកទៅសាកសួរនៅអធិកាដ្ឋានខណ្ខដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ

IMG_4703 IMG_4705 IMG_4706 IMG_4711 IMG_4713


ចែករំលែក៖