ខេត្តកំពង់ឆ្នាំង៖ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយ បណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីគូទំនាស់ ទប់អារម្មណ៍មិនបាន ទាញយកពូថៅកាប់ទៅលើជនរងគ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ភូមិសន្ទូចឃុំស្រែថ្មី ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនដៃដល់ក្នុងអំពើហិង្សាខាងលើនេះឈ្មោះ ប៉ិល ស៊ឺន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ មុខរបបជាកម្មករ រីឯជនរងគ្រោះឈ្មោះលី ញឹង ភេទប្រុស រស់នៅធ្វើការជាកម្មកខួងអណ្តូងលូអោយគេ មានទីលំនៅខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ឈ្មោះលី ញឹង បាននិយាយដៀមដាមម្តងហើយម្តងទៀតជាច្រើនលើក ទៅឈ្មោះប៉ិលស៊ឺន ថាជាមនុស្សដែលចេះអាបធ្មប់ ទើបបានជាផ្ទុះជាពាក្យសម្តីកើតឡើង បណ្តាលអោយឈ្លោះប្រកែគ្នាក្នុងពេលនោះ ឈ្មោះប៉ិល ស៊ឺន ទាំ្រមិនបាននឹងពាក្យសំដីដដែលៗ ខឹងក៍បានឆក់យកពូថៅវ៉ៃទៅលើក្បាលឈ្មោះ លី ញឹង បណ្តាលអោយបែកក្បាលផ្នែកខាងស្តាំ និងត្រគៀកផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតាមបណ្តឹងរបស់ជនរងគ្រោះ តាមចំលើយរបស់ជនសង្ស័យបានសារភាពរូបគេពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែខឹងឌឺដងសំដីដាក់ខ្លួនញយដងពេក ។
ពេលនេះជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី៕ ចន្ថា