ព័ត៌មានទាន់ហេតុការណ៍៖

នារីលក់សណ្តែកដីខឹងម្តាយស្តីបន្ទោសរឿងមានផ្ទៃពោះមិនដឹងមុខប្រុសណា ទៅលោតទឹក

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដោយសារចាញ់បោកប្រុសព្រានរហូតមានផ្ទៃពោះ៦ខែ និងខឹងបងស្រីស្តីបន្ទោសបណ្តេញចេញពីផ្ទះទៀតនោះ បានមកប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មីប៉ុន្តែសំណាងល្អមានបងប្អូនអ្នកធ្វើដំណើរតាមផ្លូវឃើញទាន់ ក៏រាយការប្រាប់សមត្ថកិច្ចឲ្យជួយឃាត់យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើស្ពាន អាកាសក្បាលថ្នល់ ក្នុងភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពឱ្យដឹងថា នារីរងគ្រោះឈ្មោះ រឿន ស្រីមុំ អាយុ១៨ឆ្នាំ ជាអ្នកដើរលក់ សណ្តែកដីតាមហាង ស្នាក់នៅផ្ទះជួល ជាមួយបងស្រី នៅម្តុំវត្តសន្សំកុសល ផ្លូវ បេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញ ហេតុការណ៍និយាយថា ខណៈពួកគាត់ កំពុងតែធ្វើដំណើរតាមផ្លូវឆ្លងកាត់ស្ពាន អាកាសក្បាលថ្នល់ ក៏ស្រាប់តែប្រទះឃើញ នារីខាងលើបានឈរយំនៅលើស្ពានរួច ហើយ នារីរូបនោះបម្រុងឡើងលើបង្កាន់ដៃស្ពានលោតចូលទឹកសម្លាប់ខ្លួនពេល នោះពួកគាត់ក៏នាំគ្នាទាញដៃចុះជួយឃាត់ និងលួងលោមកុំឲ្យគិតខ្លី។ បន្ទាប់មកពួក គាត់បានផ្តល់ដំណឹងទៅដល់សមត្ថកិច្ច មូលដ្ឋានមកយកនារីរូបនោះទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ។

នារីរឿន ស្រីមុំ បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់សមត្ថកិច្ចថា ដោយសារតែរូបនាង ខឹងបងស្រីបង្កើតបានស្តីបន្ទោស ដែលនាង ខំជួយធ្វើការក្នុងផ្ទះសព្វគ្រប់បែបយ៉ាងហើយ នៅតែមិនត្រូវចិត្តបងស្រីនាងទៀត។

នាងថា នៅមុនពេលកើតហេតុបងស្រី នាងបានស្តីបន្ទោស និងបានបណ្តេញនាង ឲ្យចេញពីផ្ទះទៀត ហើយណាមួយរូបនាង មានផ្ទៃពោះខ្វះតែ៣ថ្ងៃទៀតបានចំនួន ៦ខែហើយ ហើយកូននៅក្នុងពោះនោះ គឺគ្មានឪពុកនោះទេ ដោយសារតែរូបនាង ចាញ់បោកគេ ទើបធ្វើឱ្យរូបនាងពិបាកចិត្ត និងសម្រចចិត្តធ្វើអត្តឃាតមកលោតទឹក សម្លាប់ខ្លួនបែបនេះ ។

យ៉ាងណានារីវ័យក្មេងនេះត្រូវបានមន្ត្រី នគរបាលប៉ុស្តិ៍ចាក់អង្រែលើធ្វើការអប់រំ ណែនាំយ៉ាងយូរ ទើបទូរស័ព្ទហៅក្រុម គ្រួសារឲ្យត្រឡប់ទៅផ្ទះវិញ៕ សហការី

ab


ចែករំលែក៖