ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ីយ៉ាន់ដាយស្អុះស្អាប់ ក្រឡាប់ខ្លួនបីបួនត្រឡប់ ចង់ផឹកទឹកអូរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលា ម៉ោង១០និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចររាចរមួយកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ae (1)

តាមប្រព័ត៌មានពីប្រជាពលរដ្នបានឲ្យដឹងថា រថយន្ដនេះបង្កឡើងដោយខ្លួនឯង ជារថយន្តម៉ាកហុីយ៉ាន់ដាយ ២៥កៅអី ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C4413 បើកបរដោយឈ្មោះ ឈន សុភា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម បានបើកទៅបុកក្បាលស្ពានអុកអោន បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអូរ ។

ae (2)

ប្រភពពីសមត្ថកិច្ចឲ្យដឹងដែរថា ករណីនេះបានធ្វើឲ្យរងគ្រោះមនុស្សចំនួន២នាក់ រងរួសស្រាល ទី1/ ឈ្មោះ សុខ ស្រី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម របួសស្រាល និងទី 2/ ឈ្មោះ ម៉ា លីស ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិប្រាសាទស្វាយព្រៃ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រងរបួសស្រាល ។

ae (3)

ជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ធំ រីឯរថយន្តខូតខាតយ៉ាងដំណំ បច្ចុប្បន្នរថយន្តត្រូវបានម្ចាស់យកទៅជួសជុសខ្លួនឯង ៕ ប៊ុន រិទ្ធី

ae (4)

 


ចែករំលែក៖