ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ប៉ោយប៉ែតបដិសេធចំពោះសំណង់ពីរល្វែងសង់រំលោភចំណីផ្លូវ ថាមិនបានឃុបឃិតជាថ្នូរ និងបា្រក់សូម្បី១សេន

ចែករំលែក៖

ប៉ោយប៉ែតៈ អាជ្ញាធរសង្កាត់ប៉ោយប៉ែត លោកអាំង កៀហេង បានបដិសេធយ៉ាងខ្លាំងកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ថា លោកមិនបានឃុបឃិត ឬមានការបង់ប្រាក់ជាថ្នូរឲ្យសំណង់ផ្ទះល្វែងពីរល្វែង ដែលសង់រំលោភផ្លូវសាធារណៈសូម្បី១សេន ក៏គ្មានផង ។ សំណង់នេះមានទីតាំងស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ថា សំណង់ផ្ទះល្វែងដែលសង់រំលោភដីចំណីផ្លូវ នោះម្ចាស់ផ្ទះមានឈ្មោះ ឈ្មោះលី សុខលាភភេទស្រីអាយុប្រហែលជាង៣០ឆ្នាំមុខរបអាជីវករស្នាក់នៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកថាៈម្ចាស់ផ្ទះខាងលើមានចិត្តរឹងរុះនិងអាជ្ងាធរ ហាក់បីដូចជាមានអាងអ្នកណាម្នាក់នៅពីក្រោយខ្នង កន្លងមក កាលពី ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ ២០១៧ក្រុមការងារសង្កាត់ប៉ោយប៉ែតបាន ចុះទៅផ្អាកម្ដងជាពីរដងរួចមកហើយ ។

ក្រោយពីការចុះណែនាំរបស់អាជ្ញាធរម្ចាស់ ផ្ទះខាងលើបានស្ដាប់បង្គាប់របស់អាជ្ញាធរ ដែលមិនឲ្យសាងសង់រំលោភផ្លូវសាធារណៈ ធ្វើឲ្យប៉ះពាល់សោភ័ណភាព និងអាចប្រឈមទៅនឹងគ្រោះថ្នាក់ចរាចណ៍ពេលសំណង់កើតឡើង ព្រោះទីនោះជាផ្លូវកែង ។

ក្រោយពីការណែនាំមិនឲ្យសង់សំណង់រំលោភដីចំណីផ្លូវ ម្ចាស់ផ្ទះខាងលើនេះអនុវត្តន៍តាម តែពេលអាជ្ញាធរនៅ លុះក្រោយមក មានការសាងសង់រៀបឥដ្ឋ ធ្វើជាទ្រង់ទ្រាយធំ សំណង់រឹងដដែល ។

ដោយឃើញសភាពរបស់ម្ចាស់ផ្ទះបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ អាជ្ញាធរភូមិ ទៅផ្អាក់ការសាងសង់ និងហៅម្ចាស់ផ្ទះមកសាលាសង្កាត់ ឲ្យធ្វើកិច្ចសន្យាសាងសង់ត្រឹមត្រូវ និងឲ្យរុះរើសំណង់ដែលសង់លយរំលោភដីចំណីផ្លូវ២ម៉ែត្រចេញឲ្យស្មើគេសាងសង់មុនៗ ។

ជុំវិញករណីនេះដែរ ម្ចាស់ផ្ទះខាងលើមិនអាចសុំការបកស្រាយបានឡើយ ដោយទូរសព្ទ័ចូល មានមនុស្សស្រីម្នាក់អះអាងថា គាត់មិនមែនឈ្មោះ លី សុខលាភ នោះឡើយ ៕ វណ្ណា

tre (5) tre (4) tre (3) tre (2) tre (1)


ចែករំលែក៖