ព័ត៌មានទាន់ហេតុការណ៍៖

អាយុ១៥ឆ្នាំសោះនាំគ្នាធ្វើចោរឆក់កាបូប ចាប់បានម្នាក់ រត់រួច២នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសជាអនិតិជន ៣នាក់ បានរួមគ្នាឆក់កាបូបស្ពាយពីស្ត្រីម្នាក់ ត្រូវបាននគរបាលចាប់បានម្នាក់ និង២នាក់ទៀតគេចខ្លួនបាត់ នៅចំណុចខាងលិចស្ពានអាកាស៥មករា ផ្លូវសហព័ន្ធរុស្សី ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ។

សម្ថតកិច្ចបានឲ្យដឹងថា ក្មេងៗដែលឃាត់បាននេះមានឈ្មោះ ម៉ន គីមហុង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកឆក់និងអង្គុយខាងក្រោយ ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ឈូ ស្រីពៅ ហៅស្រីពៅ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រមហ៊ុន ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1G-0664 ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានចាកចេញពីក្រុមហ៊ុន ក្នុងបំណងទៅរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយបានជិះម៉ូតូតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច។ លុះមកដល់ចំណុចស្ពានអាកាស៥មករា ក៏ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់សុទ្ធតែក្មេងៗប្រុស ជិះម៉ូតូហុងដា សេ១២៥ ពណ៌ខៀវ ស៊េរី០១៥ មិនចាំស្លាកលេខ ហើយអ្នកអង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបស្ពាយតូចពណ៌ខ្មៅរបស់គាត់បានសម្រេច។ពេលនោះដោយសារតែផ្លូវចង្អៀត ជនសង្ស័យដែលជាអ្នកបើកបរម៉ូតូបានវាក់ជាមួយរថយន្ត បណ្តាលឲ្យធ្លាក់អ្នកជិះពីខាងក្រោយនិងកាបូបទើបឆក់បាន ទើបត្រូវប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនបានម្នាក់នេះ និងយកកាបូបមកវិញ តែបានជ្រុះទូរស័ព្ទណូគាអិនចុចពិលបាត់ទៅ ។ ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់តែម្តង។

ជនសង្ស័យឈ្មោះ ម៉នគឹមហុដបានសារភាពថា ខ្លួនពិតជាបានឆក់កាបូបពីស្ត្រីរងគ្រោះពិតមែន ដោយបក្ខពួករបស់គេមានគ្នា៣នាក់ ហើយអ្នកដែលគេចខ្លួនបានសម្រេចនោះមានឈ្មោះ អាតូណា ភេទប្រុស អាយុ១៥ឆ្នាំ ជាម្ចាស់ម៉ូតូនិងអ្នកបើក និងម្នាក់ទៀតមានឈ្មោះ អាធី ភេទប្រុស អាយុ១៦ឆ្នាំ ជិះម៉ូតូស៊ុយហ្ស៊ុយ Let’s ពណ៌ស មិនចាំស្លាកលេខជាអ្នកចាំការពារពីក្រោយ(អ្នកបិទគូទ) ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ប្រាថ្នា

Untitled-1


ចែករំលែក៖