ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជា អធិបតីក្នុងពិធីបូកសរុបការងារបង្ក្រាប គ្រឿងញៀនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “សមត្ថកិច្ចណា បង្រ្កាបបានគ្រឿងញៀន១គីឡូក្រាមយើងផ្តល់រង្វាន់៤០លានរៀលស្មើ១ម៉ឺនដុល្លារ”។ សម្តេចក្រឡាហោមបានបញ្ជាក់ថា រង្វាន់ ឲ្យទាល់តែបញ្ចប់យុទ្ធនាការបង្រ្កាបគ្រឿង ញៀន។
បើតាមសម្តេចក្រឡាហោម គ្រឿងញៀន ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់សង្គមជាតិ និងសុខភាពប្រជាពលរដ្ឋ។ ដូច្នេះអាជា្ញធរ មានសមត្ថកិច្ចត្រូវបន្តបង្រ្កាបគ្រឿងញៀនឲ្យបានផុលផុស ជាពិសេសផ្សព្វផ្សាយឲ្យ ទូលំទូលាយពីការព្យាបាលអ្នកពាក់ព័ន្ធគ្រឿងញៀន ។
សម្តេចក្រឡាហោមបានបន្តថា សមត្ថ កិច្ចនិងអាជា្ញធរត្រូវតែជំរុញឲ្យមានការ បង្រ្កាបគ្រឿងញៀនមិនថា តាមតំបន់ ឬ ព្រំដែននោះទេ។ សម្តេចបញ្ជាក់ទៀតថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ សម្តេច នឹងជួបជាមួយក្រុមហ៊ុនវិស័យឯកជនដើម្បី រំលេចពីបញ្ហាគ្រឿងញៀនដោយឲ្យក្រុមហ៊ុនផ្សព្វផ្សាយបន្តទៅកាន់បុគ្គលិកធ្វើយ៉ាង ណាចៀសឲ្យផុតពីករណីគ្រឿងញៀន ។
លោកឧបនាយករដ្ឋមន្រ្តី កែវ គឹមយ៉ាន ប្រធានអាជា្ញធជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា គ្រឿងញៀនដែល បង្រ្កាបបានច្រើនជាងគេគឺនៅខេត្តស្ទឹងត្រែង ហើយគ្រឿងញៀននៅតែបន្តលុក លុយ និងកើនឡើងដដែលបើធៀបនឹង ឆ្នាំមុន។
កាលពីព្រឹកថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ ២០១៧អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនបានរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់អាជា្ញធជរាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ព្រមទាំងមានការចូលរូមពីមន្រ្តីសមត្ថកិច្ចទូទាំងរាជធានី-ខេត្ត ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរ បាលបានឲ្យដឹងថា រយៈពេល៣ខែឆ្នាំ ២០១៧ ពោលគឺចាប់ពីខែមករា ដល់ខែ មីនា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀន២.៦៧៧ករណីទូទាំងប្រទេស ក្នុង នោះចាប់ខ្លួនមនុស្សបាន៦.១៣២នាក់ ស្រី៦២៨នាក់ ។
របាយការណ៍បានបង្ហាញទៀតថា ក្នុងចំណោមករណីពាក់ព័ន្ធគ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបានគឺមានករណីជួញដូរ១.៧៤៤ករណីចាប់ខ្លួនមនុស្ស៣.០៦០នាក់ ស្រី៤០២នាក់ និងករណីប្រើប្រាស់ ៩២៩ករណី ចាប់ខ្លួនមនុស្ស៣.០៦៩នាក់ ស្រី២២៥នាក់ ក្រៅពីនោះវត្ថុតាងដែល សមត្ថកិច្ចត្រូវរឹបមាន សារធាតុញៀនទម្ងន់ ២៥៦.២៣៩ក្រាម ៕ ហេង សូរិយា