ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃសំណូមពរឲ្យអាជីវករខ្មែរជួយសហការទប់ស្កាត់ទំនិញរំលោភកម្មសិទ្ធិបញ្ញា

ចែករំលែក៖

ប្រទេសថៃ៖ សមត្ថកិច្ចចម្រុះថៃ នឹងដាក់វិធានការក្តៅ បើសិនអាជីវករមិនចូលរួមសហការប្រគល់ទំនិញរំលោភកម្មសិទ្ធិបញ្ញាឲ្យសមត្ថកិច្ចទេនោះ និងចាប់អនុវត្តន៍ទៅតាមច្បាប់ នៅដើមខែមេសា ឆ្នាំ២០១៧ ដែលបានលើកឡើងក្នុងអង្គប្រជុំ បូកសំរុបរបាយការណ៍ក្នុងការប្រតិបត្តិការរឹតបណ្តឹង និងទប់ស្កាត់ទំនិញរំលោភកម្មសិទ្ធិបញ្ញាប៉ុន្មានខែកន្លងមក ធ្វើនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ស្ថិតនៅសណ្ឋាគារ អិនឌូចិន ស្រុកអារញ្ញ ប្រទេសថៃ ។

លោកឧត្តមសេនីយ៍ត្រី ផលទ្រី ថៃធេបកិរៈតិអាំកូម មេបញ្ជាការមណ្ឌលយោធាលេខ១៩(ថៃ) បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ នឹងសហការជាមួយក្រុមការិយាល័យការពារទំនិញរំលោភកម្មសិទ្ធិ ចុះចាប់អាជីវករដែលមិនព្រមសហការ មិនព្រមប្រគល់ឲ្យសមត្ថកិច្ច ហើយនៅតែលក់ទំនិញរំលោភកម្មសិទ្ធិបន្ត យកមកតតាំងក្តីជាមួយ នឹងម្ចាស់ក្រុមហ៊ុនយីហោ ទៅតាមផ្លូវច្បាប់ ។

លោកបានសំណូមពរឲ្យអាជីវករខ្មែរទាំងអស់ ដើម្បីកុំឲ្យខូចចំណងមិត្តភាពរវាងកម្ពុជា នឹងថៃ សូមជួយសហការជាមួយសមត្ថកិច្ចថៃ ក្នុងការទប់ស្កាត់ទំនិញរំលោភកម្មសិទ្ធិទាំងនេះឲ្យអស់ ព្រោះលោកត្រូវតែអនុវត្តន៍ទៅតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនម្ចាស់យីហោទាំងនោះដែលបានប្តឹង ។

លោក សម្បូរ ឆេនចៈរើន ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច(ថៃ)បានឲ្យដឹងថា ចំពោះទំនិញដែលបានក្លែងបន្លំយីហោ ឬទំនិញដែលរំលោភកម្មសិទ្ធិរបស់ក្រុមហ៊ុនយីហោគេនោះ ត្រូវបញ្ឈប់ការលក់ និងការនាំចូល ហើយចំពោះទំនិញដែលនៅសេសសល់ បើលក់សមត្ថកិច្ចនឹងចាប់អនុវត្តន៍តាមច្បាប់។

លោកបានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ឲ្យផ្សព្វផ្សាយប្រាប់ដល់អាជីវករថា ចំពោះទំនិញដែលនៅសេសសល់អាជីវករចង់លក់ទំនិញទាំងនោះបន្តទៀត ត្រូវលុប ឬ ហែកចោលយីហោណាដែលគេហាមឃាត់ចេញ ហើយលក់ក្នុងតំលៃធម្មតាវិញនោះ មិនមានការហាមឃាត់អ្វីទេ ។

សូមបញ្ជាក់ការប្រជុំនៅប្រទេសថៃមិនមានភាគីកម្ពុជាចូលរួមឡើយ ។

ក្នុងនោះភាគីថៃមានការអញ្ជើញអ្នកសារព័ត៌មានកម្ពុជាចូលរួមផ្សពផ្សាយជូនឲ្យអាជីករខ្មែរបានដឹងផងដែរ ៕ វណ្ណា

ae (2) ae ae (1)


ចែករំលែក៖