ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ៥៥ គ្រួសារមកពីភូមិតាសួស ឃុំត្រស់ ស្រុក រមាសហែកបានលើកគ្នាមកតវ៉ានៅមុខសាលាខេត្តស្វាយរៀងដើម្បីរកកិច្ចអន្តរា គមន៍ពីលោកអភិបាលខេត្តដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃដែលប្រជាពលរដ្ឋអះអាងថា មានឈ្មោះស៊ឹង ណាន ដែលជាអ្នក មានឥទ្ធិពលម្នាក់ រស់នៅភូមិជោតរ៍ទី៣ ឃុំ គ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែងមក រំលោភយកដីរបស់ប្រជាពលរដ្ឋអស់ទំហំ៧៥ហិកតា ហើយប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងតាំងពីឃុំស្រុករហូតដល់តុលាការលទ្ធផលប្រជាពលរដ្ឋមិនបានទទួលយុត្តិធម៌ឡើយ ។
ការតវ៉ានេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅ មុខសាលាខេត្តស្វាយរៀង។
បើតាមស្រ្តីម្នាក់ឈ្មោះ កៅ សាប៊ូ អាយុ ៥០ឆ្នាំ តំណាងប្រជាពលរដ្ឋ៥៥គ្រួសារនៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក បានឲ្យដឹងថា ទំនាស់ដីធ្លីនេះកើតឡើង ក្នុងអំឡុងឆ្នាំ២០០៧-២០០៨មានឈ្មោះ ស៊ឹង ណាន នៅស្រុកមេសាង ខេត្តព្រៃវែងបានមករំលោភយកដីកសិកម្មទំហំ៧៥ ហិកតារបស់ប្រជាពលរដ្ឋ៥៥គ្រួសារនៅ ភូមិតាសួសនេះ។
ប្រភពដដែលបន្តទៀតថា ប្រជាពលរដ្ឋ បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ទៅលោកមេឃុំត្រស់លោកអភិបាលស្រុករហូត ដល់តុលាការ ប៉ុន្តែពុំទទួលបានយុត្តិធម៌ ឡើយ ។
មូលហេតុដែលដោះស្រាយមិនចេញដោយសារថ្នាក់ជាតិក្រសួងមហាផ្ទៃបានកាត់ដីធ្វើព្រំប្រទល់ផែនទីរដ្ឋបាលខេត្តដី មួយចំនួនក្នុងឃុំត្រស់ និងឃុំគគីរ ស្រុក រមាសហែកចូលទៅរដ្ឋបាលស្រុកមេសាង ខេត្តព្រៃវែងបណ្តាលឲ្យប៉ះពាល់ដីស្រែ ចម្ការរបស់ប្រជាពលរដ្ឋឃុំត្រស់ និងឃុំគគីរ រាប់រយហិកតាហើយអ្នកមានឥទ្ធិពលក្នុងស្រុកមេសាងបានឆ្លៀតឱកាស់មករំលោភយកដីរបស់ប្រជាពលរដ្ឋឃុំត្រស់ និងឃុំ គគីរតែម្តង ។
កាលពីឆ្នាំ២០១៣បានដោះស្រាយ បាននៅឃុំគគីរ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋ៥៥គ្រួសារនៅភូមិតាសួសទំហំ៧៥ហិកតា គ្មានដំណោះស្រាយ នៅឆ្នាំ២០១៤និង ឆ្នាំ២០១៥ ប្រជាពលរដ្ឋ៥៥គ្រួសារបានដាក់ពាក្យបណ្តឹងមកសាលាដំបូងខេត្ត ស្វាយរៀងជាលទ្ធផលលោកចៅក្រមបានឲ្យប្រជាពលរដ្ឋចាញ់ក្តីដោយអយុត្តិធម៌ហើយតុលាការបានឲ្យភាគីឈ្មោះ ស៊ឹង ណាន យកគ្រឿងចក្រទៅឈូសឆាយដំណាំ ប្រជាពលរដ្ឋដែដាំបានទទួលផល់រួចហើយ ចោលទាំងអស់ទើបនៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៧ តំណាងប្រជាពលរដ្ឋរងគ្រោះ ឈ្មោះ កៅ សាប៊ូ, ឈ្មោះ អៀង ផល្លី, ឈ្មោះ មិន ប៊ុណ្ណា និងឈ្មោះ សាត់ ស៊ីថេង តំណាង ឲ្យប្រជាពលរដ្ឋ៥៥គ្រួសារដាក់ពាក្យបណ្តឹង ទៅលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីដោះ ស្រាយ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ។
ប៉ុន្តែនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ចបានបញ្ជូនសំណុំរឿងមកជូនលោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងពិនិត្យដោះស្រាយ ហើយ រហូតមកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ពុំឃើញមានអាជ្ញាធរខេត្តចុះទៅដោះស្រាយ ទើបនាំគ្នាមកតវ៉ាសុំឲ្យលោកអភិបាលខេត្ត មេត្តាជួយធ្វើអន្តរាគមន៍ដោះស្រាយ ។
លោក ម៉ែន វិបុល អភិបាលនៃគណៈ អភិបាលខេត្តបានអនុញ្ញាតឲ្យតំណាងប្រជា ពលរដ្ឋ៣រូបចូលជួបលោក ពេជ្រ សាវ៉ាន់ អភិបាលរងខេត្តជួបទទួលពាក្យបណ្តឹង និង បានសន្យាជាមួយតំណាងប្រជាពលរដ្ឋថា និងចុះទៅពិនិត្យដោះស្រាយនៅក្រោយ បុណ្យចូលឆ្នាំផងដែរ ៕ យឹម សុថាន