ខេត្តកំពង់ធំ៖ ថ្លែងនៅក្នុងពិធីជួបសំណេះ សំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងខេត្តព្រះវិហារ និង ខេត្តកំពង់ធំ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើរ អោយប្រជាពលរដ្ឋសូមត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឲ្យ បានគ្រប់ៗគ្នា ព្រោះនៅសល់រយៈពេលខ្លីតែប៉ុណ្ណោះ ដែលការបោះឆ្នោតនឹងចាប់ផ្តើម ដើម្បីបងប្អូន បំពេញ កាតបកិច្ច ជាពលរដ្ឋល្អ នៅក្នុងសង្គម និងជាគំរូល្អនៅសហគមន៏ផង ។
ពិធីសំណេះសំណាលសាកសួរសុខទុក្ខនេះ បានប្រារព្ធធ្វើឡើង កាលពីរសៀលថ្ងៃទី ០៨ មេសា ឆ្នាំ ២០១៧ ដោយបានចាប់ផ្តើមពី ខេត្តព្រះវិហារ បន្តមកក្រុងស្ទឹងសែន ខេត្ដ កំ ពង់ធំ និង បានបញ្ចប់ត្រឹម ភូមិត្រពាំងឈូក ឃុំបឹង ស្រុក បារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួម ពីប្រជាពលរដ្ឋ ខ្មែរឥស្លាម ប្រមាណជាង ១០០០នាក់ នៅតាមមូលដ្ឋាននីមួយៗផងដែរ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ នៅថ្ងៃខាង មុខនេះ ក្រុមសន្យាខ្យល់និងមកដល់ទៀតហើយ សូមបងប្អូនកុំស្រមើលស្រមៃ ចង់បាននូវការសន្យាខ្យល់ ប្រៀបបាននឹងការចង់បាន សត្វដែលកំពុងហើរនៅលើមេឃ ដោយ សុខចិត្តលែង សត្វដែលមានស្រាប់នៅក្នុងដៃឬ ពូ មីង ។ លោកបន្តថា ៖ គោលនយោបាយល្អៗដែលបងប្អូនទទួល បានសព្វថ្ងៃ វាបានកើតឡើងដោយសារការសម្រេចចិត្ត ដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការជ្រើសរើសមេដឹកនាំ។ ដូច្នេះសូមបងប្អូននៅតែបន្តការ គាំទ្រដ៏ច្រើនលើសលប់ចំពោះ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនា បតីតេជោ ជាប្រមុខតទៅទៀត ដើម្បីយើងនឹងបន្តរស់នៅប្រកបដោយ សុខដុមរម្យនា និងការអភិវឌ្ឍ ប្រទេសជាតិទៅមុខឥតឈប់ ឈរ ។
នៅក្នុងជំនួបនេះប្រជាពលរដ្ឋបានអបអរសាទរ និង កោតសរសើរពីការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅរបស់ប្រមុខរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ខណៈ ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ក៏បានសម្តែងការត្រេកអរជាពន់ ពេក ដែលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេច បញ្ចូលគ្រូបង្រៀន ខ្មែរឥស្លាម ១៥០០នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀន របស់ក្រសួងអប់រំ យុវជន និង កីឡា របស់រដ្ឋ។
នៅក្នុងពិធីជួបសំណេះសំណាលនេះ លោក អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនវិហារឥស្លាមនៅតាមមូលដ្ឋាន នីមួយៗខាងលើ សម្រាប់ការសាងសង់ហេ ដ្ឋារចនាសម្ព័ន្ធបន្ថែម ក៏ដូចជាការចំណាយផ្សេងៗរបស់វិហារ ដោយផ្តល់ជូនវិហារឥស្លាមក្រុងខេត្តព្រះវិហារ ថវិកា២០០ ដុល្លារ វិហារឥស្លាមក្រុងស្ទឹងសែន ថវិកា៥០០ដុល្លារ និង វិហារឥស្លាមភូមិត្រពាំងឈូក ថវិកា ៣លានរៀលផងដែរ៕ សំរិត