ភ្នំពេញ ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ រួមជាមួយ និង មន្ដ្រីរាជការ នៅភូមិ ,សង្កាត់,ខណ្ឌពោធិ៏សែនជ័យ បាននិមន្ដព្រះសង្ឃ ១២អង្គ ស្រោចទឹកប្រសិទ្ធពរជ័យ សិរីសួស្ដីជ័យមង្គលវិបុល សុខជូនចាស់ជរា ចំនួន៥៦៨ នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព,ស ២៥៦១ ឆ្នាំ២០១៧ ស្ថិតនៅភូមិសាមគ្គីទី១,២, ៣និងទី៤ កាលពីរសៀលថ្ងៃទី០៨ មេសា ឆ្នាំ២០១៧ ។
នៅក្នុងឱកាសស្រោចទឹកប្រសិទ្ធពរជ័យ នេះលោកមាន ចាន់យ៉ាដា បានបញ្ជាក់ថា ៖ តាមទំនាមទម្លាប់ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កូនចៅតែងតែដឹងគុណ ជីដូន ជីតា ឪពុក ម្ដាយ ដោយនិមន្ដព្រះសង្ឃ មកប្រោះព្រុំជូនគាត និងកូនចៅ ស្រោយទឹក ដើម្បី ឲ្យលោកឪពុក អ្នកម្ដាយ លោក យាយ លោកតា ត្រជាក់ចិត្ដ និងមានភាពកក់ក្ដៅពីកូន ចៅៗ គ្រប់ៗគ្នា។ នេះជាទំនាមទម្លាប់ប្រពៃណីជាតិខ្មែរដ៏ល្អមិនអាច បំភ្លេចបាន ។
លោកបន្ដថា៖ គោលបំណង ដែលយើងទាំងអស់គ្នា រៀបចំពិធីស្រោចទឹកជូនចាស់ៗ នាថ្ងៃនេះឡើង គឺចង់ អប់រំ បង្ហាញ និងផ្សព្វផ្សាយ ប្រាប់ទៅកូន ៗចៅៗ របស់យើង ឲ្យគេយកគំរូតាម ដើម្បីពួកគេ យកទៅអនុវត្ដបន្ដនៅថ្ងៃខាង មុខៗទៀត ។ លោកបន្ដថា៖ យើងមានថ្ងៃនេះ ក៏ដោយសារ មានដឹកនាំ ដ៏ឈ្លៀសវៃ ប្រកបដោយគតិ្ដបណ្ឌិត្យ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី លោកបានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍ រីក ចម្រើនលើគ្រប់វិស័យទាំងវិស័យ ឧស្សាហកម្ម,ពាណិជ្ជកម្ម កសិកម្ម, វប្បធម៏ ,ទេសចរណ៏, សេដ្ឋកិ ច្ចកម្ពុជា កំពុងបោះ ជំ ហ៊ានទៅមុខរកភាពរីចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ។ មិនតែ ប៉ុណ្ណោះ វិស័យពុទ្ធចក្រនិងអាណាចក្រត្រូវបានដើរទន្ទឹមគ្នាផងដែរ ។
ក្នុងឱកាសនេះផងដែរ លោកមាន ចាន់យ៉ាដា ក៏បានផ្ដាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ចូលរួមថែរក្សា វប្បធម៏ ប្រពៃណីជាតិខ្មែរ ឲ្យបានគង់វង្ស និងការធ្វើដំណើរទៅលេងស្រុកកំណើត ដោយមធ្យោបាយ តាមម៉ូតូ ឬ រថយន្ដ ត្រូវ ពាក់មួក សុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ និងប៉ះពាល់ ដល់អាយុជីវិត ។ លោក ក៏បានស្នើរឲ្យប្រជាពល រដ្ឋទាំងអស់ ក៏កុំភ្លេចទៅបោះឆ្នោត នៅថ្ងៃទី០៤ ខែមិថុនា ដែលខ្លួនពេញចិត្ដ ដើម្បីបំពេញកត្ដិបកិច្ច ជាពលរដ្ឋល្អ ។
ជាមួយគ្នានេះដែរ រួមជាមួយក្រុមការងារថា្នក់ខណ្ឌ សង្កាត់ លោកក៏បានចែកនូវអំណោយមនុស្សធម៏ ជូនលោកតា លោកយាយ ចំនួន ៥៦៨នាក់ក្នុងម្នាក់ទទួលបាន ក្រមា ម្នាក់១ និងថវិកា១ម៉ឺនរៀល ផងដែរ ៕