ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២ករណីបាន៥នាក់ នៅទីតាំងតែ ១

ចែករំលែក៖

ខេត្តតាកែវ៖ យុវជនដែលជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០៥ នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគបាលស្រុកត្រាំកក់ឃាត់ខ្លួន ក្នុងហេតុការណ៍ចុះទៅបង្ក្រាបចំនួន ០២ ករណី ដែលស្ថិតនៅទីតាំងតែមួយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកុងស៊ីកាប់ជ្រូក ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍អធិការដ្ឋាននគបាលស្រុកត្រាំកក់ បានអោយដឹងថា នៅថ្ងៃទី08 មេសា 2017 ម៉ោង14:30 កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំងកក់ បានសហការណ៏ជាមួយប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំអង្គតាសោម បានបង្ក្រាបមុខសញ្ញាជួញដូសារធាតុញៀនចំនួន02នាក់ ដែលទី១ឈ្មោះ សេង សៀវប៉ាវ ភេទប្រុស អាយុ15ឆ្នាំ នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទី២ ឈ្មោះផន ភារ៉ាន់ ភេទប្រុសអាយុ20ឆ្នាំ រស់នៅភូមិព្រៃលើទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ លុះដល់ម៉ោង21:00ថ្ងៃ ខែ ឆ្នាំដដែល កម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់នៅចំណុចខាងលើដដែល បានចំនួន03នាក់ទៀត ដែលទី ១ ឈ្មោះ អោម ចាន់បូរ៉ី ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទី២ ឈ្មោះកូយ ពុធ ភេទប្រុស អាយុ16ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងទី៣ ឈ្មោះឈឿង យ៉ាកូ ភេទប្រុស អាយុ15ឆ្នាំ រស់នៅភូមិព្រៃមោក ឃុំស្រែរនោង។ ទាំង ២ ករណីខាងលើកម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សចំនួន28កញ្ចប់តូច។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកត្រាំកក់ កំពុងធ្វើការកសាងសំណុំរឿងតាមនីតិវិធី ៕ ភ្នំដា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖