ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យមែន ANCHOR BEACH CARNIVAL 2017

ចែករំលែក៖

នារាត្រីថ្ងៃទី៨ ខែមេសា ២០១៧ដែលជារាត្រីដំបូងនៃការប្រគំតន្ត្រីANCHOR BEACH CARNIVAL 2017 ហើយមានមនុស្សចូលរួមទស្សនាការប្រគំតន្ត្រី និងជៀវស្រាបៀរ Anchor យ៉ាងច្រើនដើម្បីទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់។

មិនតែប៉ុណ្ណោះក៏មានការផ្តល់ជូននូវរង្វាន់ជាច្រើនដោយគ្រាន់តែលោកអ្នកជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមបង្វិលកងដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។ ហើយកៅអីនិងតុដែលក្រុមការងារស្រាបៀរ Anchor បានរៀបចំនៅលើឆ្នេរខ្សាច់ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនគឺពេញទាំងអស់រកកន្លែងអង្គុយមិនចង់បាន។

ទន្ទឹមនិងនោះដែររវត្តមានរបស់ លោក ណុប បាយ៉ារិទ្ធ, លោកដួង វិរៈសិទ្ធ,កញ្ញា ទេព បូព្រឹក្ស, លោក ឃី សុឃុននិង កញ្ញា ឈីន រតនៈ បានយកបទចម្រៀងថ្មីៗរបស់ខ្លួនដែលភាគច្រើនជាបទញាក់កន្ត្រាក់អារម្មណ៍ លើកយកមកបកស្រាយជូនបងប្អូនដែលមកទស្សនាផ្ទាល់នៅទីលានកោះពេជ្រ ខេត្តកំពង់ចាមរួមជាមួយDJដ៏ស្រស់ស្អាតហើយមានភាពប៉ិនប្រសបក្នុងការ Mix Music ចាក់ភ្លេងកំដរដល់ចប់កម្មវិធីដើម្បីធ្វើឲ្យបងប្អូនសប្បាយរីករាយ និងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយកម្មវិធី ANCHOR BEACH CARNIVAL2017។

ដោយឡែកនៅរាត្រីថ្ងៃទី២ ខែមេសា និងមានតារាចម្រៀងល្បីៗនៅកម្ពុជាលោក ឆាយ វិរៈយុទ្ធអ្នកនា ពេជ្រ សោភា, លោកឆនសុវណ្ណរាជ, លោក ហ្សូណូ, កញ្ញា វី ឌីណែតហើយកាន់តែអស្ចារ្យនោះ លោកអ្នកនឹងបានជួបជាមួយនឹងកញ្ញាkoyRatchawinWongviriyaដែលជាតារាចម្រៀងដ៏ល្បីមកពីព្រះរាជាណាចក្រថៃ៕ ថម សន

photo_2017-04-09_08-29-16 photo_2017-04-09_08-24-01 photo_2017-04-09_08-24-08 photo_2017-04-09_08-24-55 photo_2017-04-09_08-25-08 photo_2017-04-09_08-25-16 photo_2017-04-09_08-25-37 photo_2017-04-09_08-25-42 photo_2017-04-09_08-25-46 photo_2017-04-09_08-25-57 photo_2017-04-09_08-26-01 photo_2017-04-09_08-26-03 photo_2017-04-09_08-26-08 photo_2017-04-09_08-26-10 photo_2017-04-09_08-26-20 photo_2017-04-09_08-26-41 photo_2017-04-09_08-26-53 photo_2017-04-09_08-27-03 photo_2017-04-09_08-27-13 photo_2017-04-09_08-28-26 photo_2017-04-09_08-28-32 photo_2017-04-09_08-28-46 photo_2017-04-09_08-28-57 photo_2017-04-09_08-29-03 photo_2017-04-09_08-29-05 photo_2017-04-09_08-29-07 photo_2017-04-09_08-29-11 photo_2017-04-09_08-29-13


ចែករំលែក៖